សុខចិត្តនៅម្នាក់ឯង ប្រសើរជាងទ្រាំនឹងទំនាក់ទំនងដែលមិនត្រឹមត្រូវ

ការយកដៃគូខុស គឺជារឿងដ៏ហត់នឿយបំផុត តើអ្នកធ្លាប់ខិតខំធ្វើឱ្យទំនាក់ទំនងប្រសើរឡើង ទាំងដែលអ្នកដឹងថាវាមិនអាចទៅរួចដែរឬទេ? មានមនុស្សជាច្រើនប្រឹងប្រែងដើម្បីរក្សាវា ទោះបីជាពួកគេដឹងថាទំនាក់ទំនងនោះនឹងមិនបានយូរក៏ដោយ។

ពិតណាស់ អ្នកមិនអាចរក្សាទុកអ្វីដែលវាប្រុងនឹងទៅបាននោះទេ។ អ្នកមិនអាចរក្សាទុកអ្វីដែលមិនមានន័យសម្រាប់អ្នកបានទេ។ មនុស្សខ្លះសុខចិត្តជ្រើសរើសនៅជាមួយមនុស្សម្នាក់ ហើយសោកសៅអស់មួយជីវិត នេះវាបណ្តាលមកពីភាពភ័យខ្លាចរបស់ពួកគេ។

Cover Copy

ពួកគេខ្លាចការនៅម្នាក់ឯង ហើយមានអ្នកខ្លះទៀតជ្រើសរើស ដោយការទ្រាំរស់នៅជាមួយគ្នា និងមានតែការឈ្លោះទាស់ស្ទើរតែរាល់ថ្ងៃ។ ពួកគេគិតថា គេអាចធ្វើឱ្យទំនាក់ទំនងរបស់ពួកគេប្រសើរឡើង ជាមួយនឹងការឈ្លោះគ្នា ប៉ុន្តែជាការពិតពួកគេមិនអាចធ្វើបានទេ។ នៅពេលពេលវេលាចេះតែកន្លងផុតទៅ ពួកគេនឹងដឹងថាពួកគេមិនមានអនាគតជាមួយមនុស្សម្នាក់នោះទេឡើយ។

ទំនាក់ទំនងបែបនេះមិនអាចបង្ហាញពីសុភមង្គលរបស់អ្នកទេ មិនមែនមនុស្សដែលមានទំនាក់ទំនងស្នេហាទាំងអស់សុទ្ធតែសប្បាយរីករាយនោះទេ។ មានមនុស្សជាច្រើនមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្តែពួកគេមានអាការៈធ្លាក់ទឹកចិត្ត មានអារម្មណ៍ថាទទេរស្អាត និងមិនមានអ្វីដែលគួរឱ្យពេញឡើយ។ មនុស្សយើងម្នាក់ៗគួរតែរីករាយក្នុងពេលមានទំនាក់ទំនងស្នេហា ប៉ុន្តែមិនមែនទាំងអស់នោះទេ។ អ្នកមិនគួរយករឿងនេះច្របាច់បញ្ចូលគ្នាទេ ដូច្នេះប្រសិនបើអ្នកមិនមានទំនាក់ទំនងស្នេហា វាមិនមានន័យថាអ្នកត្រូវតែពិបាកចិត្តនោះទេ ដូចគ្នានេះផងដែរ ការមានស្នេហាមិនមានន័យថាអ្នកជារឿងសប្បាយចិត្តនោះឡើយ។

434070676_18431584111060988_4218590422485268512_n

ប្រហែលជាការនៅលីវ គឺជារឿងដែលល្អប្រសើរជាង អ្នកត្រូវយល់ថា អ្នកត្រូវបន្តស្វែងរកសុភមង្គលរបស់អ្នក។ ប្រសិនបើដៃគូរបស់អ្នកផ្តល់ឱ្យអ្នកនូវភាពទុក្ខព្រួយជាច្រើន អ្នកគួរតែនៅម្នាក់ឯងល្អជាង។ អ្នកអាចបង្កើតក្ដីសុខដោយខ្លួនឯង និងព្យាយាមស្វែងរកសុភមង្គលដោយខ្លួនឯង ណាត់ជួបមនុស្សខុសនឹងធ្វើឱ្យជីវិតអ្នកកាន់តែលំបាក។ អ្នកត្រូវបំពេញដោយខ្លួនឯង នោះហើយជារបៀបដែលធ្វើឱ្យអ្នកសប្បាយចិត្ត។

ចូរចាំថា សុភមង្គលរបស់អ្នកតែងតែមកមុនគេ !!! រាល់ទំនាក់ទំនងទាំងអស់ គឺវាមិនងាយស្រួលនោះទេ។ ប៉ុន្តែអ្នកមិនគួរគិតថា វាគ្រាន់តែជាការលំបាក ២ ៣ ខែ ឬ ២ ៣ ឆ្នាំនោះទេ។ អ្នកក៏មិនត្រូវធ្វើពុតជាសប្បាយនោះដែរ យើងទាំងអស់គ្នាសមនឹងទទួលបាន ភាពរីករាយ ការស្រឡាញ់រាប់អាន និងកោតសរសើរ។ ប្រសិនបើទំនាក់ទំនងកើតឡើងនៅពេលអ្នកមិនមានអារម្មណ៍ល្អទេ វាដល់ពេលដែលត្រូវបែកបាក់ហើយ។

434399001_18432511906060988_3461666948056473884_n

ការនៅលីវនឹងជួយអ្នកឱ្យស្វែងរកខ្លួនឯង និងអ្វីដែលអ្នកត្រូវការ! នៅពេលមនុស្សនៅម្នាក់ឯង គេនឹងគិតពីខ្លួនឯងច្រើន។ យើងអាចនឹងដឹងថា យើងជានរណា និងអ្វីដែលយើងចង់បាននៅក្នុងអំឡុងពេលនេះ។ នៅពេលនេះអ្នកនឹងឃើញអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត ហើយអ្នកនឹងអាចបង្កើតសុភមង្គលរបស់អ្នកដោយខ្លួនឯង។ ប្រសិនបើអ្នកត្រូវការពេលវេលាដើម្បីស្វែងរកសុភមង្គល សូមចំណាយពេលរបស់អ្នកចុះ។ នោះហើយជារបៀបដែលអ្នកនឹងក្លាយជាមនុស្សឯករាជ្យ និងផ្តល់អ្វីៗឱ្យដោយខ្លួនឯងបាន។ អ្នកត្រូវដឹងថា យើងជាអ្នកបង្កើតសុភមង្គលរបស់យើង៕

ប្រភព៖ thoughtcatalog.com | iheartintelligence.com