បើអាចទម្លាប់ទទួលទានកាហ្វេ ជំនួសតែនៅពេលព្រឹក អ្នកនឹងទទួលបានប្រយោជន៍ធំ ៥ នេះ

កាហ្វេ​និង​តែ គឺ​ជា​ប្រភេទ​ភេសជ្ជៈ​ដែល​គេ​និយម​មួយ​នៅ​រៀងរាល់​ព្រឹក ហើយ​បើ​សួរ​ថា​មួយ​ណា​ល្អ​ចំពោះ​មនុស្ស​ទូទៅ​ជាង ប្រាកដ​ជា​មិន​សូវ​មាន​អ្នក​បែងចែក​ច្បាស់លាស់​នោះ​ឡើយ។

​ថ្ងៃ​នេះ Knongsrok សូម​លើក​យក​កាហ្វេ​ជា​គោល ហើយ​បង្ហាញ​ហេតុផល​ល្អ ៥ ដែល​អ្នក​គួរ​ទទួល​ទាន​កាហ្វេ​ជា​ជាង​ផឹក​តែ​នៅ​ពេល​ព្រឹក៖

៥) កាហ្វេ​ជួយ​ឲ្យ​អ្នក​ធ្វើ​លំហាត់ប្រាណ​បាន​ល្អ

1

សម្រាប់​អ្នក​មាន​ទម្លាប់​ធ្វើ​លំហាត់ប្រាណ​នៅ​ពេល​ព្រឹក ដូច​ជា​ការ​ដើរ​ឬ​ការ​ជិះកង់ នោះ​កាហ្វេ​គឺ​ជា​ភេសជ្ជៈ​បំពេញ​ថាមពល​ល្អ​បំផុត​សម្រាប់​អ្នក។ ក្រោយ​ពេល​ហាត់​ប្រាណ​អ្នក​អាច​ទទួល​ទាន​កាហ្វេ​មួយ​កែវ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ភាព​អស់​កម្លាំង និង​បំពេញ​ថាមពល​អ្នក​ត្រលប់​មក​វិញ។

៤) កាហ្វេ​ជួយ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​អារម្មណ៍​បាន​ល្អ

2

មិន​ថា​តែ​ការ​សិក្សា ការ​ប្រលង ឬ​ការ​បំពេញ​ការងារ​ផ្សេងៗ គឺ​ទាមទារ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​អារម្មណ៍​ខ្ពស់។ ក្នុង​លក្ខខណ្ឌ​នេះ កាហ្វេ​គឺ​ជា​ជម្រើស​ល្អ​បំផុត​ហើយ។ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នឹង​ជួយ​ឲ្យ​ខ្លួនប្រាណ​អ្នក​នៅ​សកម្ម ហើយ​មិន​ងងុយ​គេង​ឬ​ខ្ជិល​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ផ្សេងៗ។

៣) កាហ្វេ​ជួយ​ជំរុញ​ថាមពល​ក្រោយ​រយៈ​ពេល ១៥ នាទី

3

កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន និង L-theanine។ ដោយ​ជាតិ​នេះ​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​ភាព​ធូរស្រាល ព្រោះ​វា​បាន​ធ្វើ​អន្តរកម្ម​ក្នុង​ខួរក្បាល​ជួយ​យើង​ឲ្យ​កាត់​បន្ថយ​អារម្មណ៍​អស់​កម្លាំង។

ជា​ធម្មតា​កំហាប់​ជាតិ​កាហ្វេ​អ៊ីន​នឹង​បញ្ចេញ​ឲ្យ​យើង​ដឹង​ភ្លាមៗ ​ក្រោយ​រយៈ​ពេល ១៥ នាទី​បន្ទាប់​ពី​យើង​ផឹក​វា​ចូល​ទៅ​ក្នុង​ខ្លួន ហើយ​ពេល​នោះ​អ្នក​នឹង​ដូច​ជា​មាន​ថាមពល​អ្វី​មួយ​មក​ជំរុញ។

២) កាហ្វេ​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់

4

តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា កាហ្វេ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​សម្រក​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន ជា​ពិសេស​គឺ​សម្រាប់​បុរស។ ដោយសារ​តែ​ក្នុង​កាហ្វេ​ក៏​មាន​ផ្តល់​នូវ​អាស៊ីត Chlorogenic ដែល​វា​ជះ​ឥទ្ធិពល​ដល់​ការ​សម្រក​ទម្ងន់​រាងកាយ ពោល​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់។

១) កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​រក​ជំងឺ​ទឹកនោមផ្អែម

5

តាម​ការ​សិក្សា​ក៏​បង្ហាញ​ថា ជាតិ​កាហ្វេអ៊ីន​នឹង​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​ថែម​ទៀត​ផង។ ដោយ​ការ​ទទួល​ទាន​កាហ្វេ ៣ ពែង/ថ្ងៃ នឹង​ជួយ​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ ៤២ ភាគរយ ដែល​ស្តាប់​ទៅ​ពិត​ជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក