ទឹកដូងមិនត្រឹមតែជាភេសជ្ជៈដែលមានឱជារសឆ្ងាញ់ក្នុងការទទួលទាននោះទេ ជាងនេះវាក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយថែមទាំងជួយសម្រកទម្ងន់រាងកាយទៀតផង។ ខាងក្រោម Knongsrok បង្ហាញអត្ថប្រយោជន៍សំខាន់ទាំង ៧ ពីការទទួលទានទឹកដូង៖
៦) ជួយឲ្យក្មេងជាងវ័យ
ទឹកដូងគឺជាប្រភពធម្មជាតិនៃស៊ីតូកូនីន ដែលអាចប្រឆាំងការកើតឡើងនៅកោសិកាចាស់មុនអាយុ ពោលគឺកាត់បន្ថយហានិភ័យនៃការចាស់ជាងវ័យ ដែលមនុស្សជាច្រើនបានជួបប្រទះ។
៥) មិនមានអារម្មណ៍តានតឹង
វាជួយដល់អារម្មណ៍របស់យើង ឲ្យមានភាពស្រស់ស្រាយ ដោយសារតែទឹកដូងមានផ្ទុកនូវវីតាមីនជាច្រើនដូចជា វីតាមីន B-Complex ដែលអាចជួយកាត់បន្ថយភាពតានតឹង និងការផ្លាស់ប្តូរអារម្មណ៍ញឹកញាប់។
៤) ជួយឲ្យស្បែកភ្លឺថ្លានិងរលោង
វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អ និងភ្លឺថ្លាចេញពីខាងក្នុង។
៣) ជួយប្រព័ន្ធរំលាយអាហារ
ទឹកដូងក៏មានផ្ទុកនូវជាតិសរសៃ ជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អ ហើយតាមការណែនាំរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា វាជាថ្នាំទិព្វដែលអាចជួយព្យាបាលជំងឺរាកចំពោះកុមារ។
២) ជួយឲ្យរាងកាយមានជាតិទឹក
វាជួយទាំងបន្ថែមថាមពលរាងកាយ ហើយអាចរក្សានូវតុល្យភាពនៃជាតិទឹកសម្រាប់រាងកាយថែមទៀត។ អត្តពលិកឈ្លាសវៃភាគច្រើន គេជ្រើសរើសយកការផឹកទឹកដូង ជំនួសទឹកធម្មតា ក្រោយពីធ្វើលំហាត់ប្រាណ ឬលេងកីឡារួចរាល់។
១) ជួយឲ្យស្រកទម្ងន់ឆាប់រហ័ស
បើសួរថាមូលហេតុអ្វីផឹកទឹកដូង ជួយឲ្យស្រកទម្ងន់លឿន នោះក៏ដោយសារតែនៅពេលផឹកទឹកដូងវាធ្វើឲ្យអ្នកមានចំណងនៃការឃ្លានតិចជាងមុន ហើយវាអាចបំពេញភាពឆ្អែតក្នុងពោះបានយូរជាងមុន និងទឹកដូងមានជាតិកាឡូរីទាបបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក