នៅក្នុងរូបភាពលាយឡំភាពច្របូកច្របល់ច្រើនចូលគ្នាខាងលើ តាមពិតទៅមានរូបភាពច្បាស់លាស់ ៣ ដែលយើងអាចមើលដឹង ក្នុងនោះមានដូចជា រូបភាពបបូរមាត់ ដើមឈើ និងឬសនៃដើមឈើ។
ចូរនិយាយតាមត្រង់ តើអ្នកបានមើលឃើញអ្វីមុនគេបង្អស់នៅពេលដែលដាក់ភ្នែកសម្លឹងមើល? ចម្លើយរបស់អ្នក អាចឲ្យយើងបកស្រាយពីលក្ខណៈនៃអត្តចរិតរបស់អ្នកពីកំណើតបាន៖
១) បបូរមាត់
អ្នកជាមនុស្សដែលធ្វើការវិនិច្ឆ័យទៅលើរឿងរ៉ាវអ្វីមួយ ដោយផ្អែកលើហេតុផលជាក់លាក់និងល្អិតល្អន់ ហើយបើធ្វើការសម្រេចចិត្តលើរឿងអ្វីមួយវិញ គឺមិនងាយនឹងមានចិត្តងាករេផ្លាស់ប្ដូរតាមមាត់អ្នកដទៃនោះទេ។
២) ដើមឈើ
អ្នកជាមនុស្សមានមហិច្ឆតាធំ ដែលរមែងដើរទៅមុខមិនងាយនឹងបោះបង់ ហើយជាមនុស្សដែលពោរពេញដោយឧត្ដមគតិ និងព្យាយាមបង្វែរស្ថានការណ៍ដែលលំបាកឲ្យមកងាយជារឿយៗ។
៣) ឬសឈើ
អ្នកជាមនុស្សដែលតែងតែព្យាយាមកែលំអ អភិវឌ្ឍខ្លួនឯង ហើយមិនខ្លាចនឹងការដោះស្រាយបញ្ហានានាដែលជួបប្រទះនោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក