មនុស្សកើតមកក្នុងលោកយើងនេះ គឺរមែងមានគូ ដោយយើងមិនអាចបង្កើតក្តីសុខ ទាំងដែលអវត្តមាន "ក្តីស្រលាញ់" បាននោះឡើយ។ ប៉ុន្តែក្នុងទំនាក់ទំនងស្នេហា ទម្រាំតែបានជួបស្នេហ៍ពិត ដែលធ្វើឲ្យយើងទទួលបានក្តីសុខ ច្រើនជាងក្តីទុក្ខពេលខ្លះពិបាកជាងរាវម្ជុលក្នុងបាតសមុទ្រទៅទៀត។
នៅថ្ងៃនេះយើងធ្វើការសាកល្បងជាមួយអ្នកតាមរយៈការជ្រើសរើសសំបកគជ់ខ្យងមួយ មុនយើងបង្ហាញសារនូវចំណុចអ្វីដែលអ្នកខ្វះខាត ទើបមិនទាន់ទទួលបានស្នេហ៍ពិត៖
សំបកគជ់ខ្យងទី ១
អ្នកជាមនុស្សដែលបានភ្លក់រសជាតិជីវិតច្រើនបំផុត ជាពិសេសគឺការលំបាក ហើយក្នុងន័យស្នេហាក៏ដូចគ្នា អ្នកធ្លាប់បានជួបឧបសគ្គ និងមនុស្សដែលបានធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត។
ចាប់តាំងពីពេលនោះមក វាបានប្រែឲ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដែលល្អិតល្អន់ជាងមុន ដាក់សម្ពាធទៅលើខ្លួនឯងជាងមុន លើការសម្រេចចិត្តយកនរណាម្នាក់ ព្រោះអ្វីដែលអ្នកខ្លាចបំផុតគឺការ "បាត់បង់ទំនុកចិត្ត" ទៅលើដៃគូ។ ប៉ុន្តែអ្នកត្រូវចាំថា ជីវិតយើងនេះ វាសុទ្ធតែត្រូវការ ការបំពេញចន្លោះប្រហោងដែលវាបានបាត់បង់ទៅ អ៊ីចឹងពេលខ្លះគួររៀនបើកចិត្តឲ្យទូលាយបន្តិច និងហ៊ានទទួលយកអ្វីដែលថ្មី ហើយកុំទាញអតីតកាលអាក្រក់មកលោងបន្លាចខ្លួនឯងច្រើនពេកអី។
សំបកគជ់ខ្យងទី ២
អ្នកជាមនុស្សដែលចេះដឹងទុក្ខធុរៈអ្នកដទៃ ហើយបើក្នុងន័យស្នេហា ពេលអ្នកធ្វើល្អដាក់គេ ១០០ អ្នកមិនធ្លាប់គិតថាចង់ឲ្យបានផលតបស្នងមកវិញទាំង ១០០ អីនោះទេ។ និយាយស្រួលស្តាប់ទៅ ទង្វើដែលចេញមក គឺចេញពីចិត្ត គ្មានការក្លែងបន្លំអ្វីនោះឡើយ។
ក្នុងន័យស្នេហា អ្នកជាមនុស្សមួយដែលចូលចិត្តដាក់កំហិតសម្រាប់ខ្លួនឯង ហើយអ្នកពិបាកនឹងការបង្កើតទំនាក់ទំនងតាមរយៈការផ្សាភ្ជាប់ខ្លួនឯងទៅក្នុងជីវិតនរណាម្នាក់។ ប៉ុន្តែអ្នកត្រូវចាំថា ប្រសិនអ្នកមាននរណាម្នាក់ជាដៃគូ ចូរអ្នកកុំលះបង់អស់ពីខ្លួនពេក ព្រោះស្នេហាជាការប៉ះប៉ូវឲ្យគ្នាទៅមក មិនមែនម្នាក់ជាអ្នកចាំបង្កើតក្តីសុខ ហើយម្នាក់ទៀតរង់ចាំតែទទួលនោះទេ។
សំបកគជ់ខ្យងទី ២
អ្នកជាមនុស្សដែលចចេសរឹងរូស ហើយជឿជាក់ថាយោបល់របស់ខ្លួនឯងតែងតែត្រឹមត្រូវ និងពិបាកទទួលយកសារណែនាំឬគំនិតរបស់អ្នកដទៃខ្លាំងណាស់។ ស្តាប់ទៅវារាងអាត្មានិយមបន្តិច តែវាជាធម្មជាតិរបស់អ្នក។
ក្នុងន័យស្នេហា ប្រសិនអ្នកចង់ជួបស្នេហ៍ពិត នោះគឺត្រូវចេះអត់ឱនឲ្យគ្នាជាមុនសិន។ មនុស្សដែលយកខ្លួនឯងជាធំ គឺមិនសូវមានការអត់ឱនឬអត់ធ្មត់ខ្លាំងនោះទេ តែអ្នកត្រូវចាំថា ស្នេហាវាចាំបាច់ត្រូវតែទាមទារចំណុចទាំងហ្នឹង ហើយកុំរំពឹងថាដៃគូណាម្នាក់គេអាចផ្តល់ឲ្យអ្នករហូតនោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក