ស្ត្រីខ្មែរដែលជាភរិយាស្របច្បាប់របស់ម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ ចេញបកស្រាយ និងបង្ហាញភស្តុតាងមួយចំនួនទាក់ទងនឹងប្រាសាទឲ្យអ្នករិះបានដឹង

ក្រោយពីមានមតិមួយចំនួនបានរិះគន់ដល់លោកកស្រី ម៉ៅ ម៉ានិច្ច ពាក់ព័ន្ធនឹងប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ ពេលនេះលោកស្រី បានបង្ហោះរូបភាពមួយចំនួន ដែលជាភស្តុតាងបញ្ជាក់ថា ខ្លួនជាប្រពន្ធស្របច្បាប់របស់ ម្ចាស់ប្រាសាទនោះមែន។

៤

៥

មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានបង្ហាញនូវភស្តុតាងមួយចំនួនទាក់ទងជាមួយនឹងប្រាសាទរាប់ពាន់ឆ្នាំនេះដូចគ្នា ដោយលោកស្រីបានបង្ហោះថា៖

ជាការពិតណាស់ វាជារឿងមួយដែលពិបាកនឹងជឿជាពិសេសសំរាប់មនុស្សស្រីដែលកេីតចេញពីគ្រួសារសាមញ្ញ​ អ្នកស្រុកស្រែម្នាក់ក៏ក្លាយជាភរិយាស្របច្បាប់របស់គ្រួសារអភិជនលោកខាងលិចមួយរូបនិងត្រូវជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ តេីមានមនុស្សប៉ុន្នាននាក់ដែលមានប្រាសាទជាទ្រព្យសម្បត្តិឯកជនរបស់ខ្លួន? ខាងក្រោមនេះគឺជាភស្តុតាងដែលមានចុះនៅ​ Wikipedia និង​ website Myheritage (ប្រទេសបារាំង​) ហេី្យខ្ញុំក៏មានសាក្សីដែលជាជនជាតិខ្មែរមួយចំនួនគាត់បានមកលេងដូចជា Ann Ja Amey Love David Sineng Lek រូបខ្ញុំនិងស្វាមីជាអ្នកជូនពួកគាត់ទៅទស្សនាប្រាសាទផ្ទាល់ផងដែរ​ ខ្ញុំក៏សង្ឃឹមថាភ្ញៀវជាតិនិងអន្តរជាតិជាច្រេីននឹងអញ្ជេីញមកលេងនៅទីនេះ​ ជាពិសេសគឺជនជាតិខ្មែរយេីង 🙏 ខ្ញុំបានរៀបការចូលវង្សត្រកូល du Fays​ តាំងពីឆ្នាំ​ 2016 (ត្រកូលឪពុកក្មេកខ្ញុំ​ du Fays- ត្រកូលខាងម្តាយក្មេក​ Van Delft) ប៉ុន្តែខ្ញុំពុំដែលសូវបង្ហាញ​ពីប្រាសាទ​ តែដោយសារមានការលេីកទឹកចិត្តពីស្វាមីចង់ចែករំលែក និងផ្តល់កិត្តិយសអោយស្រ្តីខ្មែរមួយរូបនេះទៅកាន់ពិភពលោក ហើ្យជាពិសេសខ្ញុំចង់ពាំនាំតំលៃ និងកិត្តិយសជូនជាតិមាតុភូមិរបស់ខ្ញុំ​ 🇰🇭​ ប្រសិនបេីខ្ញុំជាជនជាតិថៃរឺវៀតណាមបានរៀបការជាមួយវង្សក្រកូលអភិជនបែបនេះ ខ្ញុំជឿជាក់ថាប្រទេស​គេ​ ប្រជាជនគេនឹងមានមោទនភាព​ លេីកស្ទួយ​ បង្កេីនតំលៃអោយស្រ្តីជាតិគេជាក់ជាមិនខាន​...ដូច្នេះបងប្អូនមួយចំនួនតូចសូមគិតឡេីងមុននឹងបញ្ចេញមតិជាន់ពន្លិចខ្មែរដូចគ្នា​ 🙏 ជាថ្មីម្តងទៀតសូមអញ្ជេីញបងប្អូន ជាពិសេសបងប្អូនខ្មែរដែលរស់នៅខាងបែកអុឺរ៉ុប​ជិតប្រទេសលុចសាំប៊ួរ​ សូមអញ្ជេីញមកទស្សនាដោយសេរី នាងខ្ញុំឈ្មោះពិត​ ឡេក​ សុីណា​ ហៅ​ ម៉ៅ​ ម៉ានិច្ចនិងស្វាមី​នឹងទទួលស្វាគមន៍ដោយក្តីរីករាយ សូមអរគុណ​ 😊

១

២

៣

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥

៦

12

ប្រភព៖ ម៉ានិច្ច ម៉ៅ

អត្ថបទដោយ៖ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: