ក្រោយពីហេតុការណ៍បង្រ្កាបឧក្រិដ្ឋជនចំនួនបួននាក់ កាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២១ របស់កងរាជអាវុធហាត់រាជធានីភ្នំពេញរួចមក មកដល់ថ្ងៃទី២ខែមីនាឆ្នាំ២០២១ នេះ ស្រាប់តែលោក William Guang បានបង្ហោះរូបភាពពីរសន្លឹកអមជាមួយនឹងសារបន្តិចបន្តួចពាក់ព័ន្ធជាមួយមេឧក្រិដ្ឋជនដែលបានស្លាប់ទៅនោះ។
លោក William Guang បានសរសេររៀបរាប់នៅលើ Facebook របស់លោកផ្ទាល់យ៉ាងដូច្នេះថា
"ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចាប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមេីលបានដឹងថា ធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិសេដ ។
កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដេីរសុំការងារគេគ្រប់គ្នា ដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន ?"
យោងតាមការPost របស់លោក William Guang បញ្ជាក់ឲ្យឃើញថា នេះជាសំណាងមួយរបស់លោក ដែលលោកមិនបានទទួលយកមេឧក្រិដ្ឋជននោះមកធ្វើជាអ្នកបើកឡាន ឬ អង្គរក្សតាមការស្នើរសុំរបស់មេឧក្រិដ្ឋជននោះ។
ប្រភព៖ William Guang
អត្ថបទដោយ៖ Mr. Fun Cambodia