អត្ថបទមួយនេះល្អសម្រាប់អ្នកដែលចង់បើកអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន ឬ អ្នកដែលកំពុងតែប្រកបរបស់លក់ដូរនៅផ្ទះជាដើម។
ការលក់ដូរវាមិនបានងាយស្រួលដូចអ្វីដែលយើងគិតទុកនោះទេ ព្រោះនៅពេលដែលយើងបើករបរផ្ទាល់ខ្លួន ឬ អាជីវកម្មផ្ទាល់ខ្លួន យើងតែងតែចង់ទទួលបានអតិថិជនច្រើន និង ការចំនេញលើមុខទំនិញដែលយើងបានលក់។ ហើយនូវរាល់មុខទំនេញដែលយើងបានលក់ទាំងអស់យើងសុទ្ធតែបានបូកបញ្ចូលថ្លៃចំនេញចូលរួចជាស្រេច ដូច្នេះរាល់ការលក់ដូររបស់យើងគឺមិនមានការខាតបង់អ្វីឡើយ។ ផ្ទុយទៅវិញ ទោះបីជាយើងបានធ្វើដូចនេះក្តីក៏អាជីវកម្មខ្នាតតូចរបស់យើងអាចរលំបានដែរ ប្រសិនជាយើងទម្លាប់ឲ្យអតិថិជនរបស់យើងជំពាក់ប្រាក់នៅពេលដែលទិញរបស់ ព្រោះវាគឺជាទម្លាប់អាក្រក់មួយសម្រាប់អតិថិជនផ្សេងៗទៀត និង ហាងរបស់យើងផ្ទាល់។
ហើយប្រាំមួយចំនុចខាងក្រោមនេះវានឹងអាចជួយដល់អ្នកមិនឲ្យខាតបង់នៅពេលដែលអ្នកបើកអាជីកម្មផ្ទាល់ខ្លួន៖
ចង់លក់មិនឲ្យគេជំពាក់មាន
វិធី 6យ៉ាង
1.ត្រូវលក់មិនឲ្យជំពាក់តាំងពីបើកលក់ថ្ងៃដំបូង
2. បើម៉ូយទិញឥវ៉ាន់ស្ទើរលុយ ត្រូវដកឥវ៉ាន់វិញ កុំឲ្យខ្វះ(នាំធ្លាប់លើកក្រោយ)
3. ត្រូវមានអ្នកគិតលុយផ្សេង អ្នករៀបផ្សេង កុំឲ្យម៉ូយមាន
ឱកាសតវ៉ា ពេលចង់ជំពាក់
4.ពេលម៉ូយចង់ជំពាក់ ត្រូវនិយាយថា " បង ឬ ប្អូន ខ្ញុំមិនមែនមិនឲ្យជំពាក់តែបងទេ ខ្ញុំធ្វើចឹងគ្រប់គ្នា (ម៉ូយមានអារម្មណ៍ថា ស្មើភាព
ចឹងពិបាករកហេតុផលតប)
5. អ្នកលក់គួរកុំយកការស្គាល់គ្នា ជាការរកស៊ីអី ត្រូវយកក្បួនខ្នាតវិញ ព្រោះថា បើរកស៊ីពឹងលើការរាប់អាន ថ្ងៃណាមួយ គេនឹងលែងរាប់អានយើង តែបើប្រើប្រព័ន្ធវិញ គឺទៅរហូត
6. ម៉ូយណាសាំ ចង់រកតែជំពាក់ ជាយោបល់ កុំទៅរវល់ មនុស្សល្អៗ មិនខ្វះទេ ម៉ូយចឹងមិនស្មោះត្រង់ទេ ខុសតែមួយកាក់ ក៏ទៅទិញគេដែរ ...
#លក់មិនជំពាក់ទុកមុខរាប់គ្នាថ្ងៃក្រោយ 👍👌
#អត្ថបទចែលក់ចាប់ហួយ
ប្រភព៖Pov Sothea
អត្ថបទ៖ Mr. Fun Cambodia