លោកឈិត តេងរិទ្ធ ត្រៀមបញ្ចេញស្នាដៃជាច្រើនទៀត ក្រោយចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាស (មានវីឌីអូ)

លោក ឈិត តេងរិទ្ធ អតីតសិស្សសាលា ហ្វាពន្លឺសិល្បៈ អ្នកនិពន្ធមានសមត្ថភាព មានស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀង ផ្ទុះការគាំទ្រច្រើនរ៉ាប់មិនអស់។

51535803_972346042960614_5255379342673838080_o

លោក ឈិត តេងរិទ្ធ តែងតែបញ្ចេញនូវស្នាដៃនិពន្ធបទភ្លេងយ៉ាងល្អ ជាមួយនិងទំនុកច្រៀងមានខ្លឹមសារមកជារើយៗសម្រាប់តារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជាយើង ហើយបទនីមួយៗដែលលោកព្យាយាមផលិតឡើងមក សុទ្ធសឹងតែជាមួយដែលល្អហើយពិរោះៗទាំងអស់។មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា បទចម្រៀងភាគច្រើនដែលលោកផលិត គឺត្រូវបានបកស្រាយដោយកំពូលតារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ត ដែលមានដូចជាបទ៖

60261395_1026706677524550_3793616759970332672_o

125958725_1478615939000286_3825892683703740777_o

បទ៖ Oyster

បទ៖ ធ្លាប់បោកស្រីទេBro រួមជាមួយបទជាច្រើនទៀត។

ជាមួយគ្នានេះផងដែរ យើងសង្កេតឃើញថា លោក ឈិត តេងរិទ្ធ បានបញ្ចេញ ស្នាដៃបទចម្រៀង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាខ្មែរ ជាច្រើនបទ ដែលបកស្រាយដោយតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ដូចជា៖

#លោក នី រតនា

#អ្នកនាង ឱក សុគន្ធកញ្ញា

#លោក ខេមរៈ សិរីមន្ត

និងតារាចម្រៀងជាច្រើនដួងទៀត។

នាពេលនេះ លោក ឈិត តេងរិទ្ធ ក៏កំពុងតែផលិតបទចម្រៀង ថ្មីៗជាច្រើនបទសម្រាប់តារាចម្រៀងប្រចាំនៅផលិតកម្មរស្មីហង្សមាសផងដែរ។

ចង់ដឹងកាន់តែច្បាស់ថា លោក ឈិត តេងរិទ្ធ មានបទអ្វីខ្លះដែលបង្ហាញនៅពេលខាងមុខ សូមកុំភ្លេចតាមដាន ក្នុងPage ឬ Channel Rasmey Hang Meas ទាំងអស់គ្នា។

អត្ថបទដោយ៖ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: