យោងតាមការPost របស់ Page Samdech Hun Sen, Cambodian Prime Minister បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតមួយសន្លឹករបស់លោកជំទាវជាច្រើនរូប ដោយដៃរបស់លោកជំទាវៗបានកាន់ជាមួយនឹងកាបូបម្នាក់មួយដោយការបូបនោះ គឺជាការឆ្នៃប្រឌិតរបស់កូនខ្មែរនៅសៀមរាប។
ពិតជាមិនសរសើរមិនបានមែន ដោយកូនខ្មែរអ្នកសៀមរាមមានសមត្ថភាពក្នងការឆ្នៃកាបូបសម្រាប់ប្រើប្រាស់ ហើយទាក់ទាញដល់ចិត្តលោកជំទាវៗឲ្យទិញរបស់ខ្លួនប្រើបាន។
កាបូបដែលឆ្នៃប្រឌិតឡើងដោយដៃរបស់កូនខ្មែរអ្នកនៅខេត្តសៀមរាប មើលទៅពិតជាមានភាពស្រស់ស្អាតហើយស៊ីវីល័យមែនទែន។
ខាងក្រោមនេះជាអត្ថន័យទាំងស្រុងក្នុងការPost លើPage Samdech Hun Sen, Cambodian Prime Minister
សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។
ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែឆ្នៃនិងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។
មួយប៉ុស្តនេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី៕
សម្រាប់ការPost មួយនេះផងដែរ យើងសង្កេតឃើញមានប្រជាជនខ្មែរយើងជាច្រើនបានចូល Comment សរសើរនូវទឹកចិត្តរបស់លោកជំទាវៗ ដោយបានប្រើប្រាស់ជាមួយនឹងកាបូបដៃដែលឆ្នៃប្រឌិតឡើងដោយកូនខ្មែរ និងសរសើរពីគំនិតការឆ្នៃប្រឌិតរបស់កូនខ្មែរអ្នកខេត្តសៀមរាបផងដែរ។
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
អត្ថបទដោយ៖ Mr. Fun Cambodia