ពិតជាត្រេកអរខ្លាំងណាស់!​ វ៉ាក់សាំង​ AstraZeneca ដែលផលិតនៅឥណ្ឌា​ចំនួន​ ៣២៤.០០០​ ដូស​ ផ្តល់ជាជំនួយដោយមជ្ឈមណ្ឌលកូវ៉ាក់​ (COVAX Facility) នឹងមកដល់កម្ពុជា​ នៅល្ងាចថ្ងៃទី០២​ ខែមីនា​ ឆ្នាំ២០២១​ នេះ​ ៖

ក្រសួងសុខាភិបាល៖ វ៉ាក់សាំង ​AstraZeneca ដែលផលិតនៅឥណ្ឌា​ មានឈ្មោះថា​ Covishield ចំនួន​ ៣២៤.០០០​ ដូស​ ផ្តល់ជាជំនួយដោយមជ្ឈមណ្ឌលកូវ៉ាក់​ (COVAX Facility) នឹងមកដល់កម្ពុជា​ នៅល្ងាចថ្ងៃទី០២​ ខែមីនា​ ឆ្នាំ២០២១​ នេះ​។

ក្រសួងសុខាភិបាល​ ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា សូមគោរពជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា នៅល្ងាចនៃថ្ងៃអង្គារ ០៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអាស្រ្តាហ្សឺណិកា (AstraZeneca /SII) ចំនួន ៣២៤.០០០ ដូស ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌានឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

154656942_3811768865528858_6726380679259233440_n

153867233_3811768872195524_2855202401600809730_n

154309726_3811768958862182_7960422422741646631_n