រើសប្រភេទអាហារសម្រន់មួយដែលអ្នកចូលចិត្ត អាចបង្ហាញនិស្ស័យពីកំណើតរបស់អ្នកបាន

លោកអ្នកប្រហែលជាមិនទាន់ជ្រាបទេថានំចំណីដែលលោកអ្នកមានចំណូលចិត្តជ្រើសរើសមកទទួលទានកំដរមាត់នៅពេលទំនេរនោះអាចទម្លាយចេញនូវឧបនិស្ស័យដែលកំពុងលាក់ខ្លួននៅក្នុងរាងកាយអ្នកឱ្យអ្នកដទៃដឹងបានយ៉ាងងាយបំផុត ។ ប្រសិនបើលោកអ្នកចង់ដឹងថាខ្លួនឯងមានទម្លាប់បែបណានោះ សូមតាមដានខ្លឹមសារទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖

១) ចូលចិត្តទំពាស្ករកៅស៊ូ

1

បង្ហាញឱ្យឃើញថា ជាមនុស្សក្លាហានក្នុងការសម្រេចចិត្តហ៊ានស៊ី ហ៊ានសងរាល់ករណីទាំងអស់ ជាពិសេសហ៊ានសាកល្បងក្នុងរឿងផ្សងព្រេងនានា ទៀតផង ។ ក៏ប៉ុន្តែមនុស្សនេះមិនចូលចិត្តធ្វើត្រាប់តាមនរណាម្នាក់ ហើយហ៊ាន បើកបង្ហើបអាថ៌កំបាំងសូម្បីតែរឿងស្នេហា ដែលមនុស្សភាគច្រើនៗលាក់លៀម ទុកក៏ដោយ ។ បើនិយាយពីរឿងស្នេហាមនុស្សនេះបែងចែកទុកយ៉ាងច្បាស់ថាស្រលាញ់ គឺស្រលាញ់ ស្អប់គឺស្អប់មិនឡូកឡំគ្នាជាដាច់ខាត។

ចូលចិត្តដំណាប់ ឬចាហួយអ្នកដែលចូលចិត្តទទួលទានចំណីប្រភេទនេះចាត់ទុកថា ជាមនុស្សចូល ចិត្តរឿងសប្បាយរីករាយ ។ ចូលចិត្តមានមិត្តភក្តិច្រើនជួបជុំគ្នាក្អាកក្អាយមិនសូវ ចេះគិតច្រើន ក៏ប៉ុន្តែមនុស្សនេះគេចេះគោរពការសម្រេចចិត្តរបស់អ្នកដទៃ ពិតមែនគេមិនមែនជាមនុស្សរ៉ូមេនទិកក្តី តែមានភាពប្រាកដប្រជាក្នុងចិត្តបំផុត។

២) ចូលចិត្តទទួលទាននំប៉ុង

Easiest Yeast Bread

អ្នកចូលចិត្តទទួលទាននំប៉ុងវិញលោកអ្នកអាចកត់ត្រាចំណាំទុកនៅក្នុង ចិត្តបានថា ជាមនុស្សពោរពេញទៅដោយភាពស្មោះត្រង់មិនងាយអូសទាញបានឡើយ ។ ជាអ្នកក្លាហានក្នុងការសម្រេចចិត្តស្រលាញ់ភាពរីកចម្រើន ចូលចិត្ត ស្វែងរកបទពិសោធន៍ថ្មីៗសម្រាប់ខ្លួនឯងគ្រប់ពេលវេលា ។

ក៏ប៉ុន្តែបើពោលពីរឿងស្នេហាវិញមនុស្សនេះរើសបន្តិចព្រោះគេត្រូវការរបស់ដែលល្អៗបំផុត សម្រាប់ជីវិតរបស់គេ ។ អាចពោលបានថា មនុស្សនេះគេយកចិត្តទុកដាក់ពិសេស បំផុតលើរឿងស្នេហាមិនប្រថុយប្រថាននោះឡើយ ។

៣) ចូលចិត្តទទួលទានប្រភេទគ្រាប់សណ្តែក

129 1292674_transparent Bowl Of Cereal Png Transparent Background Cereal

ដោយឡែកសម្រាប់អ្នកចូលចិត្តទទួលទានប្រភេទគ្រាប់ធញ្ញជាតិវិញជាមនុស្សដែលមិនសូវយកចិត្តទុកដាក់លើបញ្ហាជីវិតតែស្រលាញ់ឥស្សរភាពបំផុត។ ជាមនុស្សដែលមានពិភពលោកផ្ទាល់ខ្លួនខ្ពស់បំផុតមិនសូវចេះកំប៉ិបកំប៉ុក រញ៉េញ៉ែជាមួយអ្នកដទៃ ព្រមទាំងមានគំនិតយល់ឃើញប្លែកៗខុសពីអ្នកដទៃទៀតផង ។

ប្រសិនបើក្រឡេកមើលពីរឿងស្នេហារបស់គេវិញហាក់ដូចជាមិនសូវចាប់អារម្មណ៍ឬយកចិត្តទុកដាក់ប៉ុន្មាននោះដែរ ក៏ព្រោះមនុស្សប្រភេទនេះគេគិតឃើញថាក្រោយពេលដល់វេលាស្នេហានឹងរត់មកដល់ដោយខ្លួនឯងមិនចាំបាច់ស្រវាស្រទេញឡើយ ។

៤) ចូលចិត្តទំពារស្ករសូកូឡា

125892 01_hersheys Milk Chocolate Bars 36 Piece Box

ជាមនុស្សអភិរក្សឥស្សរភាពមិនចូលចិត្តឱ្យនរណាម្នាក់មកកកូរកកាយឬត្រួតត្រាប៉ះពាល់ដល់ឥស្សរភាពរបស់គេជាដាច់ខាត ។ ជាអ្នកឈរលើភាព ម្ចាស់ការខ្លួនឯងមិនចូលចិត្តពឹងផ្អែកលើអ្នកដទៃ ឬមិនចូលចិត្តក្រឹត្យក្រមបទបញ្ហាអ្វីៗទាំងអស់ ។ ប៉ុន្តែចំណុចល្អរបស់មនុស្សនោះ គឺមានបំណងមេត្រីភាពល្អចូលចុះក្នុង ចំណោមមនុស្សទូទៅមិនចេះទម្រើសខ្លួននោះទេ ។

នៅពេលណាគេមានស្នេហា គេមិនចេះប្រចណ្ឌគ្មានហេតុផល ហើយមិនចូលចិត្តឱ្យដៃគូជីវិតមកប្រចណ្ឌគ្មានហេតុផលដូចគ្នាផងដែរ ។ជាមនុស្សគ្មានពុតត្បូតលាក់លៀមប្រសិនបើមិនអាច សេពគប់គ្នាបានតោងប្រាប់គ្នាទៅវិញទៅមកតាម

ត្រង់ៗមិនចេះប្រកាន់ខឹងឬគំកួន៕

ប្រភព៖ Khmer Horoscope