សំណាងមនុស្សម្នាក់ៗមិនដូចគ្នាទេ ពេលខ្លះអាស្រ័យដោយវាសនា និងអត្តចរិតផ្ទាល់ខ្លួនផងនោះ បានធ្វើឱ្យមនុស្សសាមញ្ញជាច្រើនឆ្អឹងអណ្តែតក្លាយជាអ្នកមានធូរធារ មហាសេដ្ឋី និងមានឈ្មោះល្បីស្ទើរមិនគួរឱ្យជឿ។
យ៉ាងណាមិញ នារីស្រស់ស្អាតបែបអភិជនមួយរូបដែលជាជនជាតិខ្មែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងរំភើបផងនូវបុណ្យវាសនាបានក្លាយជាកូនប្រសារគ្រួសារអភិជននៅប្រទេសលោកខាងលិច
ថែមទាំងជាម្ចាស់ប្រាសាទបុរាណ Brandenbourg ដ៏ល្បីនៅប្រទេសលុចសាំប៊ួរ ផងដែរ។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុក ម៉ៅ ជានិច្ច បានរៀបរាប់ឱ្យដឹងថា៖ «នាងខ្ញុំឈ្មោះ ម៉ៅ ម៉ានិច្ច ជាកូនខ្មែរនិងជាកូនអ្នកស្រុកស្រែម្នាក់មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរៀបការចូលក្នុងវង្សត្រកូលអភិជនលោកខាងលិច (សហព័ន្ធអុឺរ៉ុប) ដែលត្រូវជាម្ចាស់ប្រាសាទ Brandenbourg (Château-fort de Brandenbourg)
នៃប្រទេសលុចសាំប៊ួរ 🇱🇺 ប្រាសាទនេះបានសាងឡេីងនាសតវត្សរ៍ទី11 (មានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តរបស់ខ្មែរយេីងដែរ)
សង់ឡេីងដោយគ្រួសារស្វាមីខ្ញុំធ្វេីជាគេហដ្ឋានរស់នៅរបស់អ្នកអភិជននាសម័យនោះ គ្រួសារគាត់(ប្តី) មានប្រសាទចំនួន2កន្លែង តែនៅឆ្នាំ1972 ម្តាយក្មេកខ្ញុំបានប្រគល់ប្រាសាទមួយជូនទៅរដ្ឋប្រទេសលុចសាំប៊ួរ ប្រសាទនោះឈ្មោះ Bourscheid Castle (Château de Bourscheid)
ទុកជាអនុស្សាវរីយ៍ ចំនែកឯប្រាសាទ Branderbourg ដែលនៅក្នុងរូបភាពនេះ ពួកយេីងរក្សាទុកជាកេរ្តិ៍មរតកសំរាប់កូនចៅជំនាន់ក្រោយ ដូច្នេះប្រសិនបេីបងប្អូនមានឱកាសមកដំណេីរកំសាន្តប្រទេសលុចសាំប៊ួរដែលមានព្រំប្រទល់ខាងជេីងជាប់ប្រទេសបារាំង
ខាងត្បូងជាប់ប្រទេសអាល្លឺម៉ង់និងខាងលិចប្រទេសប៊ែលស្សុីក សូមកុំភ្លេចអញ្ជេីញចូលទស្សនាដោយសេរី រឺអាចinbox មកFacebook ខ្ញុំផ្ទាល់បាននាងខ្ញុំនឹងធ្វេីជាguide ជូនទស្សនាដោយក្តីរីករាយ 😊»។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ប្រទេស លុចហ្សំបួរ គឺជាប្រទេសមួយដែលស្ថិតនៅក្នុងសហគមន៍អឺរ៉ុប ដែលមានព្រំប្រទល់ខាងខាងលិចជាប់ជាមួយបែលហ្សិក ខាងជើងជាប់ប្រទេសអាល្លឺម៉ង់
និងភាគភាគខាងត្បូងជាប់បារាំង ជាពិសេសប្រាសាទបុរាណ Brandenbourg (Château-fort de Brandenbourg) ត្រូវគេដឹងថាជាប្រាសាទនៅទ្វីបអឺរ៉ុបដ៏ល្បី សាងសង់ឡើងនៅក្នុង សតវត្សរ៍ទី១០ ឯណោះ៕