គ្រឿងអលង្ការគឺជារបស់លំអខ្លួនមួយ ដែលអាចជួយលើកសម្រស់របស់យើងបានមួយផ្នែក។ យ៉ាងណាមិញការជ្រើសរើសប្រភេទគ្រឿងលំអនោះ ក៏ជាកំណត់សម្គាល់អាចបង្ហាញអ្វីដែលជាខ្លួនអ្នកផងដែរ។
ជាក់ស្តែងតាមរយៈការតេស្តនូវប្រភេទខ្សែដៃនិងកងដៃដូចបង្ហាញក្នុងរូបទាំង ៥ ជម្រើស តើអ្នកគិតថាមួយណាដែលអ្នកពេញចិត្តបំផុត? ចម្លើយរបស់អ្នកក៏អាចលាតត្រដាងពីអាថ៌កំបាំងរបស់អ្នកបានដែរ៖
១) អ្នកជាមនុស្សដែលមានមហិច្ឆតាធំ ហើយត្រៀមខ្លួនរួចរាល់ក្នុងការប្រយុទ្ធ
គោលបំណងនិងការប្តេជ្ញាចិត្តខ្ពស់ គឺជាគុណសម្បត្តិរបស់អ្នកផ្ទាល់តែម្តង ហើយអាទិភាពក្នុងជីវិតរបស់អ្នក គឺការដើរតាមក្តីស្រមៃ និងគោលដៅដ៏ច្បាស់លាស់។
ប្រសិនអ្នកចង់សម្រេចការងារអ្វីមួយ អ្នករមែងធ្វើអស់ពីចិត្តពីកាយ លះបង់អស់ពីខ្លួនទៅលើការងារមួយនោះឲ្យទទួលបានជោគជ័យ។ ជាងនេះប្រសិនអ្នកមានបុត្រធីតានោះ ពួកគេគឺជាអាទិភាពមួយផ្សេងទៀតក្នុងជីវិត ដែលអ្នកហ៊ានធ្វើគ្រប់យ៉ាងទាំងអស់សម្រាប់តែក្តីសុខរបស់ពួកគេ។
២) មិត្តភ័ក្ដិជាអ្វីដែលសំខាន់បំផុតក្នុងជីវិតអ្នក
អ្នកគឺជាប្រភេទមនុស្សដែលឲ្យតម្លៃខ្ពស់បំផុតទៅលើមិត្តភាព ហើយអ្នកតែងតែជួយជ្រោមជ្រែងពួកគេ បើទោះបីពួកគេជួបបញ្ហាក្នុងស្ថានភាពទាល់ច្រកបែបណាក៏ដោយ។
អ្នកមិនដែលបន្ទោសពួកគេនោះទេ បើពួកគេធ្វើខុសឬជួបបញ្ហា ផ្ទុយទៅវិញមានតែសារលើកទឹកចិត្ត និងផ្តល់ជំនួយសម្រាប់ពួកគេ ហើយគិតថាក្នុងជីវិតមនុស្សយើងនរណាក៏ធ្លាប់ធ្វើខុសដែរ។
៣) ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង
អ្នកជាមនុស្សដែលចេះប្រើប្រាស់អារម្មណ៍បានយ៉ាងល្អ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនងាយឲ្យប៉ះទង្គិចដោយសារអ្វីមួយងាយៗឡើយ។ ការជឿទុកចិត្ត ឬជឿជាក់លើនរណាម្នាក់ ក៏អ្នកធ្វើទៅដោយនៅកម្រិតមានដែនកំណត់មួយ ដោយមិនដាក់អស់ពីខ្លួនឡើយ។
៤) ជាអ្នកមានគុណធម៌ ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់
ត្រូវហើយអ្នកជាមនុស្សដែលអ្នកដទៃនៅជុំវិញខ្លួនរមែងចង់នៅក្បែរបំផុត ព្រោះអ្នកមិនអាចរស់ដោយមិនអើពើនឹងក្តីសុខរបស់អ្នកដទៃបានឡើយ។ ជាងនេះអ្នកមានចិត្តស្មោះត្រង់ ចេះបំផុសចេះលើកទឹកចិត្តមនុស្សជុំវិញខ្លួនឲ្យទទួលបានជោគជ័យដូចជាអ្នកដែរ។
៥) អ្នកជាមនុស្សស្រលាញ់អ្វីៗដែលល្អឥតខ្ចោះ
មិនថាតែការបំពេញកិច្ចការងារតូចធំអ្វី គឺអ្នកចូលចិត្តភាពល្អឥតខ្ចោះ ពោលមិនមែនធ្វើលំៗឲ្យតែរួចពីដៃឡើយ។ ប្រភេទមនុស្សបែបនេះភាគច្រើនជាមនុស្សឯករាជ្យ និងដែលអាចមើលថែខ្លួនឯបាន ហើយមិនសូវត្រូវការជំនួយពីអ្នកដទៃឡើយ បើពុំចាំបាច់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក