មើលទៅរូបភាពខាងលើ តើស្លាបបក្សីណាមួយដែលអ្នកពេញចិត្តជាងគេ? ការជ្រើសរើសមួយរបស់អ្នក នឹងអាចទទួលបានសារណែនាំដ៏ល្អ ដែលអាចជួយសង្រ្គោះជីវិតអ្នកចេញពីបញ្ហាកំពុងជួបប្រទះនៅពេលនេះបាន៖
ស្លាបបក្សីទី ១
ជីវិតតែងតែមានបញ្ហា ប៉ុន្តែអ្នកត្រូវចាំថា បញ្ហាខ្លះវាដោះស្រាយមិនបានភ្លាមៗនោះទេ ពោលគឺត្រូវការពេលវេលា ហើយពេលវេលានេះសោតជួនខ្លះក៏អាចជាដំណោះស្រាយដោយមិនដឹងខ្លួនផងដែរ។ សារណែនាំដ៏ល្អមួយសម្រាប់អ្នក ប្រសិនអ្នកមើលឃើញភាពវិជ្ជមានហើយ ចូររង់ចាំបន្តិចសិន សូមកុំតក់ក្រហល់ពេកអី។
ស្លាបបក្សីទី ២
ភ្ញាក់ឡើង ពេលខ្លះអ្នកឆាប់ឲ្យតម្លៃទៅលើការផ្លាស់ប្តូរណាមួយរហ័សពេល ដល់ថ្នាក់នាំឲ្យមានបញ្ហាសម្រាប់ខ្លួនឯង។ ចូរផ្លាស់ប្តូរគំនិតមួយនេះ ហើយធ្វើការគិតឲ្យបានល្អិតល្អន់មុនសម្រេចចិត្តលើរឿងរ៉ាវណាមួយ។
ស្លាបបក្សីទី ៣
អ្នករវល់តែនឹងបំពេញសេចក្តីសុខរបស់អ្នកដទៃ និងមនុស្សជុំវិញខ្លួនខ្លាំងពេក រហូតភ្លេចរកក្តីសុខឲ្យខ្លួនឯង។ វាដល់ពេលដែលត្រូវសម្រាកបន្តិចហើយ ដើម្បីយកពេលនេះសិក្សាពីតម្រូវការរបស់ខ្លួនឯងខ្លះ ហើយបង្កើនប្រសិទ្ធភាពនៃជីវិតឲ្យល្អជាងនេះ។
ស្លាបបក្សីទី ៤
ត្រូវដឹងឲ្យច្បាស់ពីគំនិតនិងផែនការណ៍ជីវិតរបស់អ្នក។ ពេលវេលាដែលអ្នកគិត និងសកម្មភាពដែលអ្នកអនុវត្តគឺវាប្រៀបបានដូចទៅនឹងទ្រនិចនាឡិកាដែលវិលមិនចេះចប់ អ៊ីចឹងរឿងខ្លះមិនអាចថយក្រោយមកវិញបានទេ តែបើឆ្លងកាត់ហើយក៏ចូរទុកវាជាបទពិសោធន៍ទៅ។
ស្លាបបក្សីទី ៥
វដ្ដជីវិតរបស់អ្នក បានឈានមកដល់ចំណុចដែលត្រូវផ្លាស់ប្តូរដ៏ធំមួយហើយ ចូរគិតឲ្យបានច្រើនពីភាពវិជ្ជមាន ហើយចាប់ផ្តើមជីវិតថ្មីរបស់អ្នកទៅ យើងជូនពរឲ្យអ្នកជួបតែរឿងល្អបំផុត។
ស្លាបបក្សីទី ៦
អភិនិហារមែងតែកើងមានឡើងបានក្នុងជីវិតរបស់មនុស្សយើង ប៉ុន្តែមុននឹងប្រាថ្នាសុំឲ្យចង់បានរបស់អ្វីមួយ ខ្លួនឯងក៏កុំភ្លេចខំប្រឹងខ្លះផង។ មិនយូរមិនឆាប់ ផលតបស្នងពីការខិតខំរបស់អ្នកកន្លងមកនឹងឈានចូលមកដល់។
ស្លាបបក្សីទី ៧
អ្នកដល់ពេលដែលទទួលបានឱកាស នៃការចាប់ផ្តើមថ្មីមួយហើយ ចូរសិក្សាពីភាពខ្លាំងនិងភាពរឹងមាំរបស់អ្នកឲ្យបានច្បាស់លាស់ មុនបោះជំហានចូលទៅក្នុងវិថីថ្មីណាមួយ ដើម្បីឲ្យច្បាស់ថា ផ្លែផ្កា នឹងកើតមានឡើង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក