បើនិយាយពីមុខម្ហូបខ្មែរយើងមានច្រើនបែបច្រើនសណ្ឋានណាស់ សុទ្ធតែមានរសជាតិឆ្ងាញ់ប្លែកមិនចាញ់ម្ហូបពីបណ្តាប្រទេសដទៃនោះឡើយ ដោយក្នុងនោះនំបញ្ចុកអាចនិយាយបានថាជាអាហារដ៏ពេញនិយមមួយផងដែរ ដែលមានការច្នៃប្រតិដ្ឋទឹកសម្លេសម្រាប់ទទួលទានជាមួយនឹងនំបញ្ចុកច្រើនមុខទាំងប្រភេទសម្លប្រហើរខ្មែរ សម្លការី និងសម្លផ្សេងៗជាច្រើនមុខទៀត។
តែថ្ងៃនេះពិតជាប្លែក «ក្នុងស្រុក» សូមណែនាំនំបញ្ចុកមួយប្រភេទថ្មីកែច្នៃប្លែក នោះគឺ នំបញ្ចុកទឹកប្រហុក រសជាតិដើមដែលមានតែមួយនៅទីក្រុងភ្នំពេញ។
សម្លទឹកប្រហុកនេះ ផ្សំពីប្រហុកខ្មែរសុទ្ធសាធឈ្ងុយឆ្ងាញ់ម្យ៉ាង ដោយទទួលទានជាមួយល្បោយបន្លែដូចនំបញ្ចុកដទៃ តែមានការទទួលទានបន្ថែមជាមួយនឹងត្រីអណ្តែងអាំងឆ្ងាញ់ពិសេស ដោយតម្លៃមួយឈុតត្រឹមតែ 12000៛ប៉ុណ្ណោះ។
លោកអ្នកអាច ស្វែងរក នំបញ្ចុកទឹកប្រហុក មួយនេះបានតាមរយៈហាង ផ្សារធម្មជាតិ 99 ដែលមានផ្ទះលេខ 82 Eo ផ្លូវ ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ទល់មុខហាងចូលម្លប់សាខាពេទ្យកុមារជាតិ ឬអាចធ្វើការកម្មង់ដឹកទៅដល់ទីតាំងតាមរយៈលេខទូរស័ព្ទ 010 770 720/ 092 79 34 20៕
អត្ថបទ៖ក្នុងស្រុក
រូបភាព៖ ផ្សារធម្មជាតិ 99
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក