ខេត្តកំពត ពេលបច្ចុប្បន្ន គឺជាខេត្តមួយដែលល្បីខាងសក្តានុពលទេសចរណ៍ ព្រោះតែទីនោះជាខេត្តដែលមិនចំណាយពេលយូរក្នុងការធ្វើដំណើរ ថែមទាំងមានទឹកសមុទ្រ ដងព្រែក និងទេសភាពព្រៃភ្នំយ៉ាងស្រស់ត្រកាល ថែមទាំងមានរីហ្សត និងកន្លែងស្នាក់នៅច្រើនយ៉ាងសម្បូរបែបផងដែរ។
នៅក្នុងនោះ លំហែកំពត ក៏ជាទីកន្លែងស្នាក់នៅដែលកំពុងតែល្បីមួយកន្លែងផងដែរថាជាទីតាំងដែលមានទេសភាពស្រស់ស្អាត ត្រជាក់ស្រស់ស្រាយក្បែរមាត់ព្រែកអាចមើលថ្ងៃរះ ថ្ងៃអស្តង្គតស្រស់ស្អាត ពិសេសអាចគេងសម្រាកលើបឹងកាឡូក៏បាន បោះតង់ក៏បាន ថែមទាំងអាចអាំងសាច់ជួបជុំគ្រួសារ ឬមិត្តភក្តិនាពេលនាត្រីទៀតផង។ ដោយកន្លែងនេះមានកន្លែងគេងពីរប្រភេទ គឺគេងក្នុងតង់ និង Bangalow ស្បូវ មានកន្លែងអង្គុយលេងអាំងសាច់បានដោយមានកន្លែងដាច់ដោយឡែកតាមកន្លែងគេងនីមួយៗ ដោយមានចង្ក្រាន និងធ្យូងសំរាប់ជួលផងដែរ។ បន្ថែមពីនេះ លំហែកំពត ក៏មានសំណាញ់សម្រាប់គេងលេងជាទូទៅដោយមិនគិតថ្លៃទៀតផង តែសំណាញ់មានតែ ៥តែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា លំហែកំពត- Lomhae Kampot មានចម្ងាយប្រហែល ៧គីឡូម៉ែត្រ ពីរង្វង់មូលធុរេន ដែលស្ថិតនៅក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយគ្រាន់តែធ្វើដំណើរពីក្រុងកំពតប្រហែលជា១៥នាទីតែប៉ុណ្ណោះ ឬក៏ចំណាយពេលប្រហែលជា ២០នាទីដោយជិះទូកតាមដងព្រែក ឬអាចចូលមើលទីតាំងតាមរយៈ Map : https://maps.app.goo.gl/bauRL19mwYwQTG1S8 សំរាប់ពត៌មានបន្ថែម និងការកក់បន្ទប់ សូមទំនាក់ទំនងមកលេខទូរស័ព្ទលេខ 076 66 11 711 ៕
អត្ថបទ និងរូបភាព ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក