នៅក្នុងទំនាក់ទំនងស្នេហា ប្រសិនអ្នកមិនទាន់ជួបគូពិត ឬទំនាក់ទំនងមួយដែលច្បាស់លាស់យូរអង្វែងទេ តោះមកសាកល្បងជាមួយយើង ដោយធ្វើការបង្ហាញចម្លើយពីអ្វីដែលអ្នកមើលឃើញមុនគេ នោះអ្នកនឹងទទួលបានចម្លើយទៅវិញពាក់ព័ន្ធនឹងមូលហេតុដែលមិនទាន់ជួបស្នេហ៍ពិត៖
១) បុរសដែលដុះពុកចង្កា
ប្រសិនបើអ្នកកត់សម្គាល់ឃើញបុរសម្នាក់ដែលមានដុះពុកចង្កា នោះក៏ដោយសារតែអ្នកកំពុងដក់ជាប់អារម្មណ៍ជាមួយអ្នកចាស់ ឬស្នេហាកន្លងមកពីមុន ដែលពិបាកនឹងឲ្យអ្នកជួបស្នេហាថ្មីដ៏យូរអង្វែង។ អ្នកមិនទាន់អាចដកចិត្តពីអតីតកាលដែលធ្លាប់កើតឡើងបាន ហើយអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការភ្លក់នូវរសជាតិស្នេហាថ្មី។ ចូរអ្នករៀនបើកចិត្ត បើកបេះដូងដើម្បីទទួលយកនរណាម្នាក់ ដោយក្តីពេញចិត្តនិងលែងគិតពីអតីតកាល។
២) បក្សីពីរក្បាល
ប្រសិនអ្នកកត់សម្គាល់ឃើញសត្វបក្សី ២ ក្បាលក្នុងរូបនោះ មានន័យថា ការរំពឹងទុកដោយគ្មានហេតុផលរបស់អ្នក ជាដើមចមរាំងស្ទះមិនឲ្យអ្នកជួបស្នេហ៍ពិត។ អ្នកធ្លាប់ជាមនុស្សដែលចង់បានខ្ពស់ ចង់ទទួលបានមនុស្សដ៏ល្អឥតខ្ចោះម្នាក់ តែអ្នកត្រូវចាំថាស្នេហាជាការប៉ះប៉ូវ អ្នកមិនចង់បានអ្វីតាមដែលចង់បានគ្រប់យ៉ាងនោះទេ។
ប្រសិនបើអ្នកនៅបន្តប្រកាន់ខ្ជាប់នៅទម្លាប់មួយនេះ ស្នេហាពិតប្រាកដជាពិបាកនឹងអាចកើតឡើងសម្រាប់អ្នកខ្លាំងណាស់ ព្រោះមនុស្សម្នាក់គឺរមែងតែងមានទាំងភាពវិជ្ជមាន និងអវិជ្ជមាន គ្មាននរណាល្អគ្រប់ដប់ឡើយ។
៣) ភ្នំដាច់ស្រយាល
បើអ្នកមើលឃើញកំពូលភ្នំដាច់ស្រយាលនៅក្នុងរូបភាពខាងលើ នោះមានន័យថាវាជាចម្ងាយនៃផ្លូវចិត្តរបស់អ្នក ដែលបានរាំងស្ទះអ្នកមិនទាន់ឲ្យជួបស្នេហាពិតបាន។ ប្រសិនអ្នកចង់ចូលទៅជិតនរណាម្នាក់ ចូរអ្នករៀនប្រើប្រាស់ឬបង្កើតទំនាក់ទំនង ហើយមិនថាអ្នកធ្លាប់ទទួលរងបទពិសោធន៍ស្នេហាល្អឬអាក្រក់ពីមុនមកក្តី ចូរកុំយកវាមកពាក់ព័ន្ធ ពោលគឺត្រូវរកផ្លូវថ្មី ទទួលយករឿងថ្មីក្នុងទំនាក់ទំនងស្នេហា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក