អាហារទាំង៣នេះមានក្លិនខ្លាំង ហើយសម្រាប់អ្នកខ្លះចូលចិត្តក្លិនរបស់វា តែក៏មានអ្នកខ្លះបែរជាចាញ់ និងស្អប់ក្លិនវាយ៉ាងខ្លាំង ប៉ុន្តែវាមានរសជាតិឈ្ងុយឆ្ងាញ់ និងមានជីវជាតិខ្ពស់ ជាពិសេសល្អសម្រាប់សុខភាព និងជួយដល់សម្រស់របស់ស្ត្រីយ៉ាងច្រើន។
១. ទុរេន - បំបាត់ការឈឺចាប់ពេលមានរដូវ
ទុរេនមានក្លិនប្លែកពីគេ មិនមែនមនុស្សគ្រប់គ្នាចូលចិត្តញុំាវាឡើយ។ នៅប្រទេសថៃទុរេនត្រូវបានគេស្គាល់ថាជាផ្លែឈើដែលមានគុណតម្លៃខ្ពស់ ដែលត្រូវបានគេប្រើជាផ្លែឈើប៉ូវកម្លាំង សម្រាប់ស្ត្រីក្រោយសម្រាលកូនដើម្បីចិញ្ចឹមរាងកាយ។ ទុរេនមានលក្ខណៈក្តៅជួយធ្វើឱ្យឈាមរត់ល្អប្រសើរ ជួយបំបាត់ការត្រជាក់ជួយព្យាបាលការឈឺចាប់ពេលមករដូវ។
សម្រាប់ស្ត្រីពេលមករដូវ គួរទទួលទានទុរេនដើម្បីជួយធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញានៃក្រពះត្រជាក់ ជម្រុញសីតុណ្ហភាពដល់រាងកាយ។ សម្បកទុរេនដែលចម្អិនជាមួយឆ្អឹងសាច់ជ្រូក គឺជាអាថ៌កំបាំងដើម្បីព្យាបាលជំងឺដ៏ពេញនិយម។
ទុរេនមានអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែការញុំាច្រើនក្នុងពេលតែមួយអាចបណ្តាលឱ្យកម្តៅក្នុងពោះវៀន និងក្រពះមិនត្រូវបានស្រូបយកទាន់ពេលវេលា។
២. ខ្ទឹម - ជួយឱ្យសក់រលោង និងការពារជំងឺរោគស្ត្រី
ការបរិភោគខ្ទឹមសបណ្តាលឱ្យមានដង្ហើមមិនល្អ ប៉ុន្តែវាជាអ្នកការពារសុខភាពដ៏ល្អបំផុត។ ការស៊ើបអង្កេតជាច្រើនបានបង្ហាញថាអ្នកដែលប្រើខ្ទឹមសជាទៀងទាត់ មានអត្រាមហារីកទាបជាងគួរឱ្យកត់សម្គាល់។ ខ្ទឹមសពាក់កណ្តាលអាចទប់ស្កាត់ជំងឺមហារីកសុដន់ និងអូវែ។
ការទទួលទានខ្ទឹមសឆៅជួយការពារ និងព្យាបាលជំងឺរលាកទ្វារមាស។ វេជ្ជបណ្ឌិតទួរគី Uzong បាននិយាយថា ការទទួលទានខ្ទឹមសជាប្រចាំមិនត្រឹមតែជួយប្រឆាំងនឹងជំងឺមហារីកការពារការកកឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសក់ខ្មៅភ្លឺរលោងការត្រដុសស្បែកក្បាលជាមួយទឹកខ្ទឹមមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបាត់បង់សក់ធ្វើឱ្យសក់ស្កូវប្រែជាខ្មៅ។
៣. ជីវ៉ាន់ស៊ុយ - ប្រឆាំងនឹងជំងឺពុកឆ្អឹង
ការស្រាវជ្រាវបង្ហាញថាមនុស្សក្រោយអាយុ ៤០ ឆ្នាំ ឆ្អឹងថយចុះ ហើយស្បែកនឹងប្រែជាស្ដើងជាពិសេសស្ត្រី។ នៅពេលនេះឆ្អឹងគឺស្គមហើយងាយបែក។ ស្ត្រីវ័យកណ្តាលគួរតែបរិភោគអាហារដែលមានផ្ទុកបម្រុងបន្ថែមទៀត ដើម្បីឱ្យរាងកាយអាចស្រូបយកសារធាតុរ៉ែ និងការពារឆ្អឹង។
ជីវ៉ាន់ស៊ុយ គឺជាបន្លែល្អសម្រាប់ជំនួយដល់ឆ្អឹងដែលមានសារ Boron ជាតិដែក កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី វីតាមីន A, C ដែលជួយរក្សាស្ថiរភាពជាតិស្ករក្នុងឈាម និងការពារជំងឺមហារីក៕
ប្រភព ៖ kenhphunu. / ប្រែសម្រួល ៖ Knongsrok