មើលទៅក្នុងរូបភាពគឺមានជម្រើស ៤ រួមមាន លោកយាយចំណាស់ដែលកំពុងដើរ មនុស្សស្រីដែលកំពុងយួរឥវ៉ាន់ធ្ងន់ សត្វឆ្មាដែលកំពុងស្ថិតនៅកណ្តាលថ្នល់ និងបុរសម្នាក់ដែលកំពុងខូចរថយន្ត។
បើអ្នកមានតែខ្លួនមួយ ហើយត្រូវតម្រូវឲ្យទៅជួយនរណាម្នាក់ តើអ្នកនឹងទៅជួយនរណា? ចម្លើយអាចបង្ហាញច្បាស់ដូចខាងក្រោមថាអ្នកជាប្រភេទមនុស្សបែបណា៖
១) ជួយលោកយាយចំណាស់
អ្នកជាមនុស្សដែលមានចិត្តល្អ បេះដូងល្អ ប៉ុន្តែវាក៏បានបង្ហាញមកដែរថា នៅពេលខ្លះជីវិតរបស់អ្នកក៏រមែងជួបបញ្ហាដោះស្រាយមិនចេញ។ ភាពមានមនុស្សធម៌របស់អ្នក ដែលអ្នកតែងតែជួយយកអាសាអ្នកដទៃ ក៏នាំឲ្យមនុស្សជាច្រើនគេចង់នៅក្បែរអ្នកខ្លាំងផងដែរ។
២) ជួយសត្វឆ្មា
គ្មានអ្វីត្រូវលាក់បាំង អ្នកជាមនុស្សដែលស្រលាញ់សត្វចិញ្ចឹម ហើយអ្នកចូលចិត្តពួកគេខ្លាំងជាងមនុស្សទៅទៀត។ អ្នកជាមនុស្សស្មោះត្រង់ រួសរាយរាក់ទាក់ និងស្រលាញ់ឲ្យតម្លៃលើមនុស្សដែលគួរឲ្យទុកចិត្ត ហើយស្អប់ការកុហកពុតត្បុតខ្លាំងបំផុត។ ត្បិតបើមានមនុស្សតិចតួចនៅក្បែរអ្នក ប៉ុន្តែម្នាក់ៗនោះគេអ្នកឲ្យតម្លៃពួកគេខ្ពស់ណាស់ ថែដូចជាមាសអ៊ីចឹង។
៣) ជួយបុរសកំពុងខូចរថយន្ត
បង្ហាញថាអ្នកជាមនុស្សឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ ហើយអ្នកចង់បង្ហាញអំពើល្អទៅកាន់ពិភពលោកឲ្យបានឃើញ ហើយយកគំរូតាមអ្នក។ ទំនោររបស់អ្នកគឺរមែងធ្វើអ្វីគ្រប់យ៉ាងឲ្យបានល្អបំផុត មិនចេះរុញរា ហើយមានភាពល្អិតល្អន់ និងសមជាអ្នកដឹកនាំពិតប្រាកដ។
៤) ជួយស្រ្តីកំពុងយួរឥវ៉ាន់
អ្នកចូលចិត្តជួយយកអាសាអ្នកដទៃ ហើយមិនចង់បានអ្វីតបស្នងពីគេវិញទេ ក្រៅតែពីស្នាមញញឹម។មនុស្សប្រភេទនេះ ចូលចិត្តបារម្ភ ចូលចិត្តជួយអ្នកដទៃ ជាពិសេសគឺអ្នកជិតខាតភូមិផងរបងជាមួយ ហើយដូចបញ្ជាក់ពីខាងលើ គឺឲ្យតែបានលឺសម្តីល្អពីគេវិញគឺអស់ចិត្តហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក