ជ្រើសរើស​ផ្កា​លីលី​មួយ ដើម្បី​បង្ហាញ​សារ​ពិសេស​ដល់​អ្នក​សម្រាប់​សប្តាហ៍​ថ្មី​នេះ

នៅ​ក្នុង​រូបភាព​ដូច​បាន​បង្ហាញ​មាន​ផ្កា​លីលី ៣ ពណ៌​ខុសៗ​គ្នា។ តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា ចូរ​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​យើង​នឹង​បង្ហាញ​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​សម្រាប់​អ្នក​នៅ​ក្នុង​សប្តាហ៍​ថ្មី៖

ផ្កា​លីលី​ពណ៌​ផ្កាឈូក

7c3931bf11d834a4 1024x681

សប្តាហ៍​ថ្មី​នេះ​សម្រាប់​អ្នក​អាច​ជា​ឧបសគ្គ​បន្តិចបន្តួច ប៉ុន្តែ​អ្នក​ត្រូវ​តែ​បន្ត​ភាព​សុទិដ្ឋិនិយម (ការ​គិត​វិជ្ជមាន) ទោះ​ស្ថិត​ក្នុង​ពេលវេលា​លំបាក​ក៏​ដោយ ហើយ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្តូរ​ណា​មួយ​ដែល​អាច​កើត​ឡើង។ អ្នក​ត្រូវ​ចាំ​ថា អាកប្បកិរិយា​របស់​អ្នក​នឹង​កំណត់​នូវ​គុណតម្លៃ​ក្នុង​ជីវិត ហើយ​ភាព​ជោគជ័យ​ទាំង​ឡាយ​វា​តែង​រមែង​កើត​ចេញ​ពី​សេចក្តី​លំបាក​ណា​មួយ​ជា​មុន​សិន។

អ្នក​ក៏​ត្រៀម​នឹង​ជួប​រឿង​ពិសេស​ណា​មួយ ប៉ុន្តែ​រយៈ​ពេល​នេះ​គឺ​ជីវិត​បាន​នឹង​កំពុង​ផ្តល់​មេរៀន​លំបាក​មួយ​ចំនួន ដើម្បី​លុតដំ​ឲ្យ​អ្នក​រឹងមាំ ហើយ​ក្រោយ​មក​រឿង​អស្ចារ្យ​ដែល​ចូល​មក​ក្នុង​ជីវិត​អ្នក​ដោយ​មិន​ដឹង​ខ្លួន។

ផ្កា​លីលី​ពណ៌​ស

Lily 2124771_960_720

អ្នក​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​រស់នៅ​ក្នុង​សន្តិភាព​ផ្លូវ​ចិត្ត ភាព​ស្ងប់ស្ងាត់ ហើយ​រត់​ចេញ​ពី​កន្លែង​ដែល​មាន​ជម្លោះ ការ​ឈ្លោះ​ទាស់ទែង​គ្នា​របស់​មនុស្ស។ នៅ​សប្តាហ៍​ថ្មី​នេះ អ្នក​អាច​នឹង​ឆ្លង​កាត់​ការ​សាកល្បង​ពី​ភាព​អត់ធ្មត់​ណា​មួយ ហើយ​អ្នក​កុំ​រារេ​ក្នុង​ការ​សម្រេច​ចិត្ត ព្រម​ឬ​មិន​ព្រម​លើ​រឿងរ៉ាវ​ដែល​ជួប​ប្រទះ។

ចូរ​យក​ខ្លួន​ឯង​ជា​អាទិភាព ហើយ​ធ្វើ​អ្វី​មួយ​ដោយ​កុំ​ខ្លាច​និង​គិត​ថា​វា​ល្អ​បំផុត​សម្រាប់​អ្នក។ សុភមង្គល​របស់​អ្នក​គឺ​អាស្រ័យ​ទៅ​លើ​នោះ​ហើយ។

ផ្កា​លីលី​ពណ៌​លឿង

ADDI1 234

សាមគ្គីភាព​និង​សប្បុរសធម៌ គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​មាន​សម្រាប់​សប្តាហ៍​ថ្មី​នេះ។ ពេល​ខ្លះ​អ្នក​ប្រហែល​ជា​ធុញ​ទ្រាន់​នឹង​អាកប្បកិរិយា​របស់​មនុស្ស​ជុំវិញ​ខ្លួន​មួយ​ចំនួន ប៉ុន្តែ​វា​ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​ពួក​គេ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

បែប​នេះ​មាន​ន័យ​ថា ក្នុង​សប្តាហ៍​ថ្មី​នេះ ចូរ​កុំ​បោះបង់​អ្វី​ដោយ​ងាយ ហើយ​ត្រូវ​ចាត់ចែង​រឿង​នោះ​ទៅ​តាម​លទ្ធភាព និង​កុំ​ដាក់​សម្ពាធ​លើ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ខ្លាំង​ពេក មួយ​ផ្សេង​ទៀត​ត្រូវ​គិត​ថា បញ្ហា​ជា​មេរៀន​នាំ​ភាព​វិជ្ជមាន​បន្ថែម​ទៀត​មក​ក្នុង​ជីវិត​របស់​យើង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក