កន្លែង ៥ យ៉ាង​លើ​រាងកាយ​កុំ​សម្អាត​ញឹកញាប់​ពេក កខ្វក់​បន្តិច​ទើប​មាន​សុខភាព​ល្អ

អនាម័យ​គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​គួរ​តែ​ធ្វើ ប៉ុន្តែ​ផ្នែក​ទាំង ៥ នេះ​លើ​រាងកាយ ក៏​មិន​ចាំ​បាច់​សម្អាត​ញឹកញាប់​ពេក​ដែរ ព្រោះ​មាន​ភាព​កខ្វក់​បន្តិច​ទើប​វា​នាំ​ប្រយោជន៍​ដល់​សុខភាព។

ផ្ចិត

Emobody

ដោយសារ​តែ​ផ្ចិត​វា​មាន​ផ្នត់​ជា​ច្រើន​ធ្លាក់​ទៅ​ក្នុង​យ៉ាង​ជ្រៅ ដែល​នាំ​ឲ្យ​សំណល់​ខ្មៅ​វា​ចេះ​តែ​កើត​មាន​ជាប់​នោះ​ជា​រឿយៗ។ អ្នក​ខ្លះ​ទៅ​ក៏​ទម្លាប់​សម្អាត​វា​យ៉ាង​ទៀងទាត់​ហើយ​ហ្មត់ចត់​បំផុត តែ​ទោះ​ជា​យ៉ាង​ណា​ទង់ផ្ចិត​មិន​ចាំ​បាច់​សម្អាត​វា​ពេក​នោះ​ទេ។

ដោយសារ​តែ​នៅ​ពេល​អ្នក​សម្អាត​ញឹកញាប់​ពេក វា​ធ្វើ​ឲ្យ​ទងផ្ចិត​បាត់បង់​នូវ​ស្រទាប់​ការពារ​ខាង​ក្រៅ ហើយ​អាច​អាច​អនុញ្ញាត​ឲ្យ​ខ្យល់​ត្រជាក់​ចូល ឬ​យើង​និយម​និយាយ​ត​គ្នា​ថា ខ្យល់​ចូល​ពោះ គឺ​វា​ចូល​តាម​ហ្នឹង​ឯង។ នៅ​ពេល​ជួប​បញ្ហា​នេះ វា​នឹង​ធ្វើ​ឲ្យ​ពោះ​យើង​មិន​ស្រួល ជា​ពិសេស​ទៅ​លើ​ស្រ្តី​គឺ​ប៉ះពាល់​ជាង​បុរស។

សក់

10 0016

សក់​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញ​មុខមាត់​មនុស្ស។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ជា​ច្រើន​ឧស្សាហ៍​សម្អាត​សក់​ជា​ប្រចាំ ដើម្បី​ការពារ​កុំ​ឲ្យ​ឡើង​អង្គែ ឬ​មាន​ក្លិន​មិន​ល្អ។

ប៉ុន្តែ​អ្នក​ខ្លះ​កក់​សក់​ច្រើន​លើក​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​លើសលប់​ពេក​ វា​ជា​កំហុស​ទៅ​វិញ ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ចុះ​ថយ​គុណភាព។ អ្នក​ត្រូវ​ដឹង​ថា​ស្បែក​ក្បាល​វា​មាន​សមត្ថភាព​អាច​បន្សុទ្ធ​ការ​លាង​សម្អាត​ដោយ​ខ្លួន​ឯង​បាន អ៊ីចឹង​សូម​កុំ​កក់​សក់​ដោយ​ប្រើ​សាប៊ូ​ញឹកញាប់​ពេក។

ច្រមុះ

5265695dff

មនុស្ស​ភាគ​ច្រើន​រមែង​យក​ក្រដាស​ជូត​មាត់ ឬ​កូន​សំឡី​តូចៗ​ទៅ​សម្អាត​ក្នុង​បរិវេណ​ច្រមុះ។ ការ​ធ្វើ​បែប​នេះ​ញឹកញាប់​វា​អាច​ជា​វិធី​ចម្លង​បាក់តេរី​ចូល​ទៅ​ក្នុង​ខ្លួន​វិញ​ទេ ហើយ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​និង​សួត​របស់​អ្នក។ ពេល​ខ្លះ​ទៀត​អាច​នាំ​ឲ្យ​រលាក​ច្រមុះ នៅ​ពេល​ដែល​អ្នក​បន្ត​សកម្មភាព​ញឹកញាប់​ខ្លាំង។

ត្រចៀក

Aid8776736 V4 1200px Prevent Hearing Loss Step 4

ជឿ​ថា​គ្នា​យើង​មួយ​ចំនួន បែរ​ជា​ចាប់ផ្តើម​ញៀន​នឹង​ការ​ត្បារ​ត្រចៀក ទាំង​ដែល​ពេល​ខ្លះ​បាន​សម្អាត​រួច​ម្តង​ហើយ តែ​នៅ​ទម្លាប់​បែប​ហ្នឹង ព្រោះ​ជួនខ្លះ​ទៅ​គិត​ថា​ធ្វើ​អ៊ីចឹង​ប្រៀប​បាន​ទៅ​នឹង​ការ​ម៉ាស្សា។

មិន​ខុស​ពី​ការ​ណែនាំ​នៅ​ផ្នែក​ច្រមុះ ការ​ប្រើប្រាស់​សំឡី​ត្បារត្រចៀក ឬ​ដែក​ត្បារ​ត្រចៀក​ញឹកញាប់​ពេក ក៏​ជា​ផ្លូវ​ជួយ​នាំ​បាក់តេរី​ចូល​ទៅ​ក្នុង​នោះ​ដែរ ពេល​ខ្លះ​សត្វ​ល្អិត​តូចៗ​ទំ​លើ​សំឡី​យើង​មិន​អាច​មើល​ឃើញ​ច្បាស់​ទេ។ មួយ​ផ្សេង​ទៀត​ការ​ធ្វើ​បែប​ហ្នឹង​ញឹកញាប់​វា​អាច​នាំ​ឲ្យ​ហឹង​ត្រចៀក ស្តាប់​លែង​សូវ​បាន។

ប្រដាប់​ភេទ

Shutterstock_1450485314

និយាយ​ចំពោះ​ស្រ្តី​ជា​ពិសេស ការ​អនាម័យ​ទៅ​លើ​ប្រដាប់​ភេទ បើ​ចាំ​បាច់​ចាំ​ធ្វើ ហើយ​កុំ​អនុវត្ត​ញឹកញាប់​ពេក ព្រោះ​វា​អាច​ចម្លង​មេរោគ​បាន​លឿន និង​រមាស់​នៅ​លើ​ផ្នែក​នោះ​ជា​ពិសេស​ពេល​មាន​រដូវ។

ទោះ​ជា​យ៉ាង​ណា​ពុំ​មាន​ន័យ​ថា អ្នក​មិន​ត្រូវ​សម្អាត​នោះ​ទេ តែ​ចូរ​ដោះស្រាយ​ដោយ​ប្រើប្រាស់​ទឹក​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ។ ប្រសិន​ណា​ពេល​មក​រដូវ អ្នក​គួរ​តែ​សម្អាត​ ២ ដង​ក្នុង​មួយ​ថ្ងៃ​គឺ​ល្អ​បំផុត​ហើយ៕