វាទាមទារពេលវេលាយូរ និងការឆ្លងកាត់នូវរឿងរ៉ាវជាច្រើន មុននឹងអាចឲ្យយើងជួបមនុស្សដែលច្បាស់លាស់នឹងយើង ឬអាចក្លាយជាទំនាក់ទំនងស្នេហាពិត ដែលអាចចាប់ដៃគ្នាក្លាយជាគូជីវិតទៅថ្ងៃមុខបាន។
តើអ្នកដឹងទេថា អ្នកបានខ្វះខាតអ្វីខ្លះ ទើបមិនទានឈានដល់ចំណុចដែលចង់បានមួយនោះ? តាមរយៈការតេស្តបែបវិទ្យាស្រ្តមួយនេះ យើងគ្រាន់តែឲ្យអ្នកធ្វើការជ្រើសរើសនូវត្បូងពេជ្រមួយដើម្បីទទួលបានចម្លើយដូចខាងក្រោម៖
ត្បូងពេជ្រពណ៌ទឹកប្រាក់
អ្វីដែលខ្វះខាតនិងមិនទាន់មាន នោះគឺ ភាពចាស់ទុំ។ នៅក្នុងផ្នែកផ្សេងទៀតនៃជីវិតអ្នកអាចមានភាពចាស់ទុំរួចរាល់ហើយ តែក្នុងន័យស្នេហា អ្នកហាក់ដូចជាមិនទាន់ចាស់ទុំទាល់តែសោះ។ អ្នកត្រូវរៀនជឿជាក់លើដៃគូស្នេហ៍ ដើម្បីកំណត់គោលដៅច្បាស់លាស់មួយដែលត្រូវដើរទៅមុខជាមួយគ្នា។
ជាមួយភាពចាស់ទុំនេះដែរ អ្នកត្រូវរៀនពុតខ្លួនឲ្យក្លាយជាមនុស្សមានទំនួលខុសត្រូវគ្រប់រឿងទាំងអស់ក្នុងទំនាក់ទំនងស្នេហា នោះស្នេហ៍ពិតនឹងបើកទ្វាររង់ចាំអ្នកនៅពេលខាងមុខហើយ។
ត្បូងពេជ្រពណ៌ទឹកសមុទ្រ
កង្វះភាពជាដៃគូ ដោយមានន័យថា អ្នកមិនទាន់មានពេលវេលាគ្រប់គ្រាន់សម្រាប់នរណាម្នាក់ ឬដៃគូនោះមិនទាន់មានពេលវេលាគ្រប់គ្រាន់សម្រាប់អ្នក។ និយាយសាមញ្ញទៅ ស្នេហារបស់អ្នកជ្រើសរើសមនុស្សត្រូវ តែពេលវេលាមិនទាន់សក្តិសម។
ស្នេហាគឺជាការលះបង់ទាំងសងខាង បើម្ខាងព្រមចំណាយពេល តែម្ខាងទៀតមិនឆ្លៀតពេលសោះ នោះក៏មិនអាចទៅជាមួយគ្នាបានដែរ។ កុំចាប់ផ្តើមទំនាក់ទំនងស្នេហា ទាំងដឹងថារឿងនេះមិនទាន់អាចធ្វើទៅបាន។
ត្បូងពេជ្រពណ៌បៃតង
អ្វីដែលអ្នកខ្វះខាតក្នុងទំនាក់ទំនងស្នេហា គឺការប្រច័ណ្ឌហួសហេតុ។ អារម្មណ៍របស់អ្នកមិនទាន់អាចគ្រប់គ្រងខ្លួនឯងបានឡើយនៅលើការប្រច័ណ្ឌទៅលើដៃគូ។ ការប្រច័ណ្ឌទាំងនេះហើយ ជួនខ្លះបានធ្វើឲ្យទំនាក់ទំនងអ្នកបែរជាមានភាពសោះកក្រោះវិញ ហើយចាប់ផ្តើមធ្វើឲ្យទំនុកចិត្តរវាងអ្នកទាំងសងខាងចាប់ផ្តើមចុះអន់ថយ និងមិនអាចឈានទៅរកសេចក្តីសុខពិតប្រាកដបាន។ ចូររៀនបើកចិត្តឲ្យទូលាយ មនុស្សច្បាស់លាស់នឹងគ្នា ការប្រច័ណ្ឌគឺត្រូវមានកម្រិត។
ត្បូងពេជ្រពណ៌ផ្កាឈូក
ភាពរំជើបរំជួល ភាពឆាប់ទទួលយកស្នេហាថ្មីក្នុងរយៈពេលខ្លី នោះហើយជាចំណុចខ្វះខាតរបស់អ្នក។ អ្នកឆាប់ធ្លាក់ទៅក្នុងអន្លង់ស្នេហ៍នរណាម្នាក់យ៉ាងងាយ ហើយជញ្ជាំងព័ទ្ធជុំវិញបេះដូងអ្នកគឺមិនសូវរឹងមាំនោះទេ។
បែបនេះចូររៀនកែតម្រូវ ហើយប្រសិនច្បាស់លាស់ជាមួយនរណាម្នាក់ហើយ ចាំដាក់ចិត្តដាក់កាយចាប់ផ្តើមជាមួយគេ។ សូមកុំចាប់ផ្តើមដោយគ្រាន់តែអារម្មណ៍មួយពេលឲ្យសោះ ព្រោះចុងក្រោយគឺអ្នកនឹងហើយដែលជាអ្នកទទួលរងភាពឈឺចាប់ពិតប្រាកដ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក