កាលពីប៉ុន្មានថ្ងៃមុន វីដេអូអំពើហិង្សារ ដែលត្រូវបានគេដឹងថាបង្កឡើងដោយប្រពន្ធដើម ត្រូវបានល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ដោយវីដេអូនេះបានបង្ហាញស្រ្តីជាប្រពន្ធដើមបានទះតប់វាយក្បាល ប្តីរបស់ខ្លួនដែលកំពុងតែក្រាបសំពះសូត្រមន្តជាមួយប្រពន្ធថ្មីយ៉ាងចាស់ដៃ តែមិនទទួលបានការតបតទៅវិញ។
ដោយស្ត្រីជាប្រពន្ធបានអះអាងថាខ្លួនជាប្រពន្ធស្របច្បាប់របស់បុរសដែលកំពុងតែក្រាបសំពះក្នុងពិធីរៀបការនេះដោយបានរួមរស់ជាមួយគ្នាអស់រយៈពេល ១៦ឆ្នាំមកហើយថែមទាំងមានកូន២នាក់ជាមួយគ្នាទៀតផង។ ស្រ្តីជាប្រពន្ធដើមបានបញ្ជាក់ថា គាត់នឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ចំពោះស្រ្តីជាប្រពន្ធចុង និងបុរសជាប្តី ដែលបានលួចទៅរៀបការជាមួយគ្នា បំពានទៅលើសិទ្ធជាប្រពន្ធស្របច្បាប់របស់គាត់ ទាំងដែលមុនពេលរៀបការនាង និងប្តីបានរួមរស់ជាមួយគ្នាជាធម្មតាសោះ។
យោងទៅតាមរយៈសារព័ត៌មានថៃ Mono29 News - ข่าวโมโน29 ដែលបានទូរស័ព្ទទៅសម្ភាសស្ត្រីដែលជាប្រពន្ធថ្មី ឬប្រពន្ធចុងដោយផ្ទាល់ឱ្យដឹងថា នាងជាប្រពន្ធចុងពិតជាដឹងពីកំហុសរបស់ខ្លួន ដែលបានស្រលាញ់ និងទាក់ទងប្តីគេដែលមានមុខរបរជាប៉ូលីសរូបនេះមែន។ តែអ្វីៗគឺសុទ្ធតែកើតឡើងពីចិត្តស្មោះ និងក្តីស្រលាញ់ពិតរវាងពួកគេទាំង២។ នាងជាប្រពន្ធចុង និងបុរសជាប្តីបានឱ្យដឹងបន្ថែមថានេះពិតជាសុំទោសគ្រប់គ្នាចំពោះកំហុសរបស់ពួកគេ ហើយបើចង់ជេរ ឬបន្ទោស អាចដាក់បន្ទុកទៅលើពួកគេទាំង២នេះបានហើយ កុំធ្វើឱ្យមានបញ្ហាដល់សាច់ញាតិរបស់ពួកគេអី ។ អ្វីដែលសំខាន់ពួកគេទាំង២កំពុងតែប្រឈមមុខទៅនឹងបញ្ហាការដាក់កំហុស និងការបន្ទោសគ្រប់ច្រកល្ហករួចទៅហើយ រហូតពួកគេមិនហ៊ានចេញពីផ្ទះ ហើយសូម្បីតែស្ត្រីជាប្រពន្ធចុងដណ្តើមប្តីគេរូបនេះថែមទាំងត្រូវចៅហ្វាយនាយនៅហាងដែលនាងធ្វើការបានបញ្ឈប់ការងារទៀតផង។
គួរឱ្យដឹងផងដែរថា ស្ត្រីជាប្រពន្ធចុង និងប្តីក្បត់ចិត្តនេះក៏បានបញ្ជាក់ជាចុងក្រោយថា ពួកគេព្រមទទួលយកបញ្ហាគ្រប់យ៉ាង ដោយក៏មិនបានបន្ទោសអ្នកណាដែរ ព្រោះនេះជាជម្រើសរបស់ពួកគេដើម្បីបង្ហាញពីក្តីស្រលាញ់ពិតរបស់ពួកគេ។ មានតែពាក្យសុំទោសតែប៉ុណ្ណោះ និងហ៊ានប្រឈមមុខនឹងបញ្ហាដែលនឹងកើតឡើងជាបន្តទៀតនៅថ្ងៃមុខ៕
ប្រភព៖Mono29 News - ข่าวโมโน29
ប្រែសម្រួលដោយ៖ ក្នុងស្រុក