កាលពីថ្មីៗនេះ ដើម្បីជាការថ្លែងអំណរគុណចំពោះអ្នកគាំទ្ររបស់ខ្លួនកន្លងមក ទោះឆ្លងកាត់ការលំបាក និងវិបត្តិវីរុសឆ្លងជាច្រើនក្តី លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានសម្រេចចិត្តបង្ហោះផ្សព្វផ្សាយរឿងពេញ «ដើម្បីកូន» ជាសាធារណៈនៅលើបណ្តាញសង្កម យូធូបរបស់ខ្លួន កាលពីមួយរយៈមុននេះ។
តែយ៉ាងមិញអាចជារឿងមួយដ៏គួរឱ្យហួសចិត្តមួយ «ដើម្បីកូន» ដែលជាភាពយន្តស្តែងពីការលះបង់និងតស៊ូរបស់ឪពុកចំពោះកូនៗគ្រប់គ្នាមួយនេះ ត្រូវបានផេកហ្វេសប៊ុកជាច្រើនបានធ្វើការ Download និងបង្ហោះដោយសេរីនិងខុសច្បាប់ព្រោងព្រាត ប៉ះពាល់ដល់កម្មសិទ្ធបញ្ញារបស់អ្នកផលិត។
ដោយលោក កថាជ័យ បានធ្វើការរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ « កម្មសិទ្ធិបញ្ញា🙏🎬🎥🙏 ពាក្យនេះប្រហែលបងប្អូនខ្លះមិនទាន់យល់ទេ🙏បងប្អូនដែលស្គាល់ម្ចាស់ផេកទាំងនេះឬបងម្ចាស់ ផេកផ្ទាល់បើសិនបានឃើញសូមលប់ជាបន្ទាន់🙏 ខ្ញុំបានចំណាយពេលផលិតទាំងកម្លាំងនិងថវិការ🙏ហើយខ្ញុំបាទបានមានចិត្តជ្រាសថ្លាបង្ហោះភាពយន្ត នេះចែកជូនបងប្អូនទស្សនាដោយមាននៅលើ🙏
► Youtube: https://www.youtube.com/channel/UCLn-1LqKWrV8oDMJHLr0jsQ
► Facebook Page: https://www.facebook.com/kakthacheyfilm
ដូចនេះបងប្អូនមិនគួរដោនឡូតយកទៅបង្ហោះបន្តឡើយបងប្អូនគ្មានកម្មសិទ្ធិបញ្ញាឡើយ🙏បើបងប្អូនចង់ចែករំលែកបន្តរសូមមេត្តាសៀបន្តរពីផេកនិងឆាណែលផ្លូវការរបស់ខ្ញុំបាទ🙏🙏🙏បើឃើញជួយRiportផងបងប្អូន🙏🙏🙏 »។
ដូច្នេះដើម្បីធ្វើការគាំទ្រកម្មសិទ្ធបញ្ហារបស់ម្ចាស់ដើម លោកអ្នកអាចចូលទស្សនារឿង «ដើម្បីកូន» តាមរយៈវីដេអូខាងក្រោមនេះ ៖
អត្ថបទ៖ ក្នុងស្រុក