ធម្មជាតិ​ ៤ យ៉ាង​របស់​មនុស្ស​ប្រុស ដែល​គ្មាន​នារី​ចុះ​ពី​ឋានសួគ៌​ណា​អាច​ផ្លាស់ប្តូរ​ពួក​គេ​បាន​ឡើយ

ប្រសិន​ជា​អ្នក​មាន​មិត្ត​ប្រុស ឬ​ស្វាមី តើ​ក្នុង​នាម​អ្នក​ជា​មនុស្ស​ស្រី​ម្នាក់ អ្នក​បាន​យល់​អ្វី​ខ្លះ​ហើយ​អំពី​បុរស​ទាំង​នោះ? ត្បិត​បុរស​ខ្លះ​មាន​អត្តចរិត​ខុស​គ្នា ឬ​ការ​គិត​ខុស​គ្នា ប៉ុន្តែ​ចំណុច​ធម្មជាតិ ៤ យ៉ាង​នេះ ជឿ​ថា​គ្មាន​បុរស​ណា​ដែល​ខុស​គ្នា​ឡើយ ហើយ​មនុស្ស​ស្រី​បើ​អាច​ដឹង​បាន​ក៏​ល្អ​ម្យ៉ាង​ដែរ៖

៤) ទម្លាប់​មើល​ស្រី​ផ្សេង

5

ជឿ​ទៅ កុំ​ថា​ឡើយ​បុរស​នោះ​ស្មោះ​ប៉ុណ្ណា គួរ​ឲ្យ​ទុក​ចិត្ត​ប៉ុណ្ណា តែ​បើ​មាន​នារី​ណា​ស៊ិចស៊ី ខើច​លើ​ខើច​ក្រោម ដើរ​កាត់ ភ្នែក​របស់​បុរសៗ​គឺ​មិន​អាច​ងាក​ចេញ​បាន​ឡើយ។ បើ​ទោះ​បី​ជា​មិន​ដាក់​ភ្នែក​ចំ ក៏​រាង​ដៀង​ភ្នែក​លួច​មើល​បន្តិចៗ​ដែរ។ តើ​អ្នក​ដឹង​ទេ​ថា សកម្មភាព​បែប​ហ្នឹង​គឺ​ជា​ក្តី​សុខ​មួយ​ដែរ​របស់​បុរស?

៣) ទម្លាប់​លើ​ការ​លេង​កីឡា

6113 07147998

ត្រូវ​ហើយ ​គឺ​ដោយ​ដែរ​បុរស​ខ្លះ​មិន​ចេះ​លេង​កីឡា​សោះ​តែ​ម្តង។ ប៉ុន្តែ​ជឿ​ថា ៩៥ ភាគរយ​នៃ​មនុស្ស​ប្រុស គឺ​មាន​ទម្លាប់​នៃ​ការ​ហាត់ប្រាណ ការ​លេង​បាល់ទាត់ ​បាល់​ទះ ឬ​ការ​ទស្សនា​កីឡា​ប្រភេទ​ណា​មួយ។ ប្រសិន​ពួក​គេ​សម្រេច​ថា​លេង​ឬ​ទស្សនា​អី​មួយ​ហើយ គឺ​ដក​ចិត្ត​មិន​រួច​ឡើយ ឧទាហរណ៍៖ ដូច​ជា​ការ​ទស្សនា​បាល់ទាត់ ​យប់​ខ្លះ​ស៊ូ​ងើប​ម៉ោង ២ ម៉ោង ៣ ព្រឹក​ឲ្យ​តែ​បាន​មើល ហើយ​អ្នក​មិន​បាច់​ហាម​ពួក​គាត់​ទេ ព្រោះ​នាំ​តែ​មាន​សម្ពាធ​នឹង​គ្នា។

២) ធុញទ្រាន់​នឹង​ការ​រង់ចាំ

161209 Man Sleeping Cr 1148_02_2b6df2f8f142e019b4d6b8fab2b02dd0.fit 760w

ការ​រង់ចាំ​ក្នុង​ន័យ​នេះ មិន​សំដៅ​ដល់​ការ​រង់ចាំ​ចម្លើយ​ស្នេហា​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​និយាយ​ពី​ការ​រង់ចាំ​មនុស្ស​ស្រី កំឡុង​ពេល​ Make up តុបតែង​ខ្លួន ឬ​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់។ ដំបូងៗ​ពួក​គេ​អាច​រង់ចាំ​បាន ហើយ​ញញឹម​ស្រស់​ចេញ​ពី​ចិត្ត តែ​យូរៗ​ទៅ​វា​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ធុញទ្រាន់​មួយ​ហើយ ក្នុង​ការ​ដែល​រង់ចាំ​រាប់​ម៉ោង។

១) មិន​ធុញទ្រាន់​នឹង​រឿង​លើ​គ្រែ

59c915a7fca6e43f0d8b4658

រឿង​លើ​គ្រែ​សម្រាប់​បុរស គឺ​ជា​អ្វី​ដែល​ខួរក្បាល​របស់​មនុស្ស​ប្រុស​ខ្លះ​សឹង​តែ​ដក់​ជាប់​រៀងរាល់​ថ្ងៃ។ បុរស​មាន​ចំណង់​លើ​ការ​រួមភេទ​ខ្លាំង​ជាង​នារី ហើយ​វា​គឺ​ជា​ធម្មជាតិ​របស់​មនុស្ស​ប្រុស ដែល​ខ្វះ​មិន​បាន៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក