នៅក្នុងចំណោមរូបភាពទាំង ៦ គឺជាសកម្មភាពផ្សេងៗពីគ្នា ដែលខ្លះប្រថុយដើម្បីសំណាង ខ្លះដើម្បីបទពិសោធន៍ថ្មីក្នុងជីវិត។ តួយ៉ាងដូចជាការកោសឆ្នោតផ្សងសំណាង ការលោតឆត្រយោង ការជិះបាឡុង ការសាក់ ការទទួលទានអាហារផ្អែម និងការជិះក្តារលើទឹក។
ក្នុងចំណោមសកម្មភាពទាំង ៦ តើអ្នកនឹងប្រថុយសាកល្បងសកម្មភាពណាមួយ? ចម្លើយនៃការជ្រើសរើសរបស់អ្នក អាចបង្ហាញច្បាស់ៗអំពីចរិតលក្ខណៈរបស់អ្នកបាន៖
ប្រសិនអ្នកជ្រើសរើសលេខ ១
នៅក្នុងជីវិតរបស់អ្នក អ្នកជាមនុស្សដែលមិនសូវហ៊ានប្រថុយខ្ពស់នោះទេ ព្រោះគិតថាការប្រថុយទាំងឡាយគឺមានហានិភ័យខ្ពស់ជាងសំណាង។ និយាយពីធម្មជាតិរបស់អ្នកវិញ គឺជាមនុស្សស្ងប់ស្ងាត់និងមានតុល្យភាព។
ប្រសិនជ្រើសរើសការលេងល្បែងផ្សងសំណាង អ្នកនឹងប្រថុយតែក្នុងការទិញសន្លឹកឆ្នោតតែប៉ុណ្ណោះ អ្វីផ្សេងគឺអ្នកមិនហ៊ានឡើយ។
ប្រសិនអ្នកជ្រើសរើសលេខ ២
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សក្លាហាន និងបេជ្ញាចិត្តខ្ពស់។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺអ្នកធ្វើដោយមានគោលដៅច្បាស់លាស់ ហើយរមែងសម្រេចវាបានដោយជោគជ័យ។
ប្រសិនអ្នកជ្រើសរើសលេខ ៣
ជាមនុស្សដែលមានភាពរ៉ូមែនទិកពិតប្រាកដ និងជាអ្នកស្រមៃខ្ពស់។ អ្នកព្យាយាមក្នុងការមើលឃើញគ្រប់យ៉ាងសុទ្ធតែវិជ្ជមាននៅជុំវិញខ្លួន ហើយរាល់ការដោះស្រាយបញ្ហានានាគឺអ្នកដោះស្រាយដោយភាពច្នៃប្រឌិត។
ប្រសិនអ្នកជ្រើសរើសលេខ ៤
អ្នកមានទំនោរទៅក្នុងការសម្រេចចិត្តរហ័សៗ និងធ្វើវាដោយឯកឯង ប៉ុន្តែអ្នកមិនសូវចេះអត់ធ្មត់ឡើយ ដែលពេលខ្លះវាបែរជាបង្កបញ្ហានៅក្នុងជីវិតរបស់អ្នក។ អ្នកក៏ចូលចិត្តការសាកល្បងក្នុងការប្រថុយប្រថាននានាផងដែរ ព្រោះដើម្បីចង់ដឹងពីភាពរឹងមាំរបស់ខ្លួនឯង។
ប្រសិនអ្នកជ្រើសរើសលេខ ៥
អ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ប៉ុន្តែការសម្រេចចិត្តនៅក្នុងកាលៈទេសៈខ្លះអ្នកក៏ធ្លាប់ជ្រើសរើសផ្លូវដើរដែលមិនសមស្របដែរ។ អ្នកជាមនុស្សដែលងាយនឹងត្រូវបានគេបញ្ចុះបញ្ចូល ប៉ុន្តែចំណុចល្អមួយរបស់អ្នក គឺមិនងាយបាក់ទឹកចិត្ត ហើយរាល់កំហុសឬបញ្ហាទាំងឡាយ យកមកចាត់ទុកជាបទពិសោធន៍ ដើម្បីបញ្ចៀសមិនឲ្យជួបនៅពេលក្រោយ
ប្រសិនអ្នកជ្រើសរើសលេខ ៦
អ្នកជាមនុស្សដែលចូលចិត្តទទួលយកហានិភ័យ ការប្រថុយគ្រប់យ៉ាងទាំងអស់ និយាយទៅអ្នកជាមនុស្សខ្លាំង ដែលមិនសូវមានអ្នកដទៃហ៊ានដល់អ្នកនោះទេ។ ក្នុងកិច្ចការងារអ្វី អ្នកប្រៀបដូចជាម៉ាស៊ីន ដែលធ្វើមិនចេះហត់ តែពេលខ្លះក៏មានការជាប់គាំងត្រូវដោះស្រាយខ្លះៗដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក