ក្នុង​ចំណោម​ក្មេង​ទាំង ៣ តើ​មួយ​ណា​ជា​ក្មេង​ស្រី? ចម្លើយ​អាច​បង្ហាញ​ចំណុច​ជា​ច្រើន​អំពី​អ្នក

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​ទំនើប​ថ្មី​មួយ​នេះ គឺ​យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ឆ្លើយ​នៅ​ក្នុង​ចំណោម​រូបភាព​ក្មេង​ទាំង ៣ ខាង​លើ តើ​ក្មេង​មួយ​ណា​ជា​ក្មេង​ស្រី?

ចម្លើយ​របស់​អ្នក អាច​បង្ហាញ​ចំណុច​ធម្មជាតិ​ជា​ច្រើន​របស់​អ្នក​ដូច​ខាងក្រោម៖

ប្រសិន​អ្នក​ជ្រើសរើស​ក្មេង​ទី ១

1

ជា​ទូទៅ​ ៣០ ភាគរយ​នៃ​អ្នក​ដែល​បាន​ឃើញ​គឺ​ជ្រើសរើស​រូបភាព​ទី ១។ នេះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​សេរីភាព ឯករាជ្យ ហេតុផល​នេះ​ហើយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​រីករាយ​នឹង​ជីវិត​បាន​យ៉ាង​ល្អ​គ្រប់​ពេល។

ក្នុង​ទំនាក់ទំនង​ជិតដិត​ឬ​ស្នេហា​ជាមួយ​នរណា​ម្នាក់ អ្នក​ពិត​ជា​ជិតស្និទ្ធ​នឹង​គេ​ខ្លាំង​ណាស់ ហើយ​អ្នក​បាន​បង្ហាញ​ការ​គោរព​និង​ឲ្យ​តម្លៃ​ទៅ​លើ​បុគ្គល​ម្នាក់​នោះ​ជា​ពិសេស។ អ្នក​រមែង​រុញ​ចោល​នូវ​អ្នក​ដែល​មិន​បាន​គិត​ល្អ​មក​លើ​អ្នក​ចេញ​ពី​ជីវិត ហើយ​ឥទ្ធិពល​អាក្រក់​ទាំង​នោះ​គ្មាន​ដក់​ជាប់​ក្នុង​ជីវិត​របស់​អ្នក​ឡើយ។

ប្រសិន​អ្នក​ជ្រើសរើស​ក្មេង​ទី ២

2

ក្នុង​ចំណោម​ ១០ នាក់​ដែល​ឆ្លើយ មាន ២ នាក់​គត់​ដែល​គិត​ថា ក្មេង​ទី ២ គឺ​ជា​ក្មេង​ស្រី។ ចម្លើយ​របស់​អ្នក​បាន​ទម្លាយ​ថា អ្នក​ជា​មនុស្ស​ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់​ជា​ពិសេស​ក្នុង​ការ​រាប់អាន​មនុស្ស។ សម្រាប់​អ្នក​មិត្តភាព​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជីវិត ហើយ​អ្នក​រមែង​ការពារ​មិត្តភ័ក្ដិ​និង​មនុស្ស​ជាទី​ស្រលាញ់​បាន​ដិតដល់​ជា​ទី​បំផុត។ ឆាប់ៗ​នេះ​ជីវិត​របស់​អ្នក​នឹង​មាន​ការ​ផ្លាស់ប្តូរ​ចំណុច​ថ្មី​ណា​មួយ។

ប្រសិន​អ្នក​ជ្រើសរើស​ក្មេង​ទី ៣

3

ជា​ចម្លើយ​ភាគ​ច្រើន​ដែល​អ្នក​បាន​ឃើញ​រូបភាព​ធ្វើ​ការ​ជ្រើសរើស នោះ​គឺ​ក្មេង​ទី ៣ នេះ​ឯង។ ព្រោះ​ស្រមោល​នៃ​រូបភាព​បាន​បង្ហាញ​មក​ថា​ក្មេង​នេះ​មាន​សក់​វែង។

មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ស្មោះត្រង់ ហើយ​តែងតែ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ដទៃ។ មិត្តភ័ក្ដិ​ឬ​មនុស្ស​ជុំវិញ​ខ្លួន គេ​រមែង​ពេញ​ចិត្ត​នឹង​ទទួល​យក​យោបល់​ល្អៗ​ពី​អ្នក។ នៅ​ក្នុង​សេចក្តី​ស្រលាញ់ អ្នក​រមែង​លោត​ផ្លោះ​ពី​មួយ​ទៅ​មួយ ប៉ុន្តែ​នោះ​ពុំ​មាន​ន័យ​ថា​អ្នក​មិន​ស្មោះ​អ្វី​ទេ តែ​ដោយសារ​អ្នក​មិន​ទាន់​រក​ឃើញ​មនុស្ស​ដែល​ត្រូវ​នឹង​ប្រភេទ​ដែល​អ្នក​ចង់​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក