សម័យនេះមនុស្សគ្រប់គ្នាសុទ្ធតែនិយមថតរូបនៅក្នុងចំការផ្កា ដែលមានសម្រស់ស្រស់ស្អាតចម្រុះពណ៌ មនាក្លិនក្រអូបស្រស់ស្រាយ ដែលមានទីតាំងនៅជនបទ និងតាមបណ្តាខេត្តនានាជាច្រើន។
យ៉ាងណាមិញ សម្រាប់ខេត្តកំពង់ចាមវិញ ត្រូវបានគេស្គាល់ថាជាខេត្តដែលមានសក្តានុពលនូវចំការ និងដំណាំផ្សេងៗជាច្រើន ដោយក្នុងនោះចំការផ្កាមួយត្រូវបានគេថតរូបមកផ្សព្វផ្សាយមើលទៅស្រស់ស្អាតខ្លាំងណាស់ តែមិននឹកស្មានសោះថា ការពិតចំការផ្កាដ៏ស្រស់ស្អាតនេះ ការពិតជាចំការថ្នាំជក់ទៅវិញ។
ចំការថ្នាំជក់នេះត្រូវគេដឹងថាមានទីតាំងស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយថ្នាំជក់បុរាណ គេបានយកស្លឹកនេះទៅហាលថ្ងៃដោតចង្កាក់ ឬចិញ្រ្ចាំមូរផលិតបានជា បារីខ្មែរ ឬហៅថា បារីកាតាប។
គួរឱ្យដឹងផងដែរថា ចំការថ្នាំជក់នេះមានសម្រស់ស្រស់ស្អាតណាស់ពេលចេញផ្កាម្តងៗ ដោយលោកអ្នកក៏អាចមកលេងកម្សាន្ត ឬថតរូបលេងទុកជាអនុស្សាវរីយ៍ក៏បានដែរ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Sok Mongkul