នៅពេលដែលមនុស្សប្រុសព្រមទម្លាយការពិត អំពីរឿងរ៉ាវជីវិតរបស់គេទៅកាន់មនុស្សស្រីដែលខ្លួនស្រលាញ់ នោះមានន័យថាគេច្បាស់លាស់ចង់បានម្នាក់នោះជាដៃគូជីវិតហើយ។ ខុសពីមនុស្សប្រុសមួយចំនួន ចូលចិត្តតែបង្ហាញពីចំណុចលេចធ្លោរបស់ខ្លួន ហើយព្យាយាមលាក់បាំងពីអតីតកាលឬជីវិតខ្មៅងងឹត ហើយដល់ចុងក្រោយខាងស្រីដឹង និងចេញប្រតិកម្មណាមួយ តាំងអាងថាគេជាស្រីមិនស្មោះ ដោះដៃដើរចេញពីយើងអ៊ីចឹងទៅ។
បើអ្នកស្រលាញ់នាងច្បាស់ ចង់ដឹងថានាងអាចដើរលើផ្លូវជីវិតជាមួយអ្នកបានឬអត់ ចូរកុំលាក់បាំង ហើយបើអ្នកមានរឿងទាំង ៣ ខាងក្រោម ចូរសាកល្បងប្រាប់ទៅនាង ប្រសិននាងយល់ ហើយបន្តនៅក្បែរអ្នក នោះនាងជាមនុស្សស្រីដ៏ល្អម្នាក់ ដែលអ្នកត្រូវថែរក្សានាងឲ្យបានល្អ៖
៣) បញ្ហាគ្រួសារដ៏ស្មុគស្មាញ
មនុស្សប្រុសជឿថារមែងមានបន្ទុកធំជាងមនុស្សស្រីលើរឿងគ្រួសារ មិនថាមុនរៀបការឬក្រោយរៀបការក៏ដោយ។ បុរសខ្លះជួបរឿងឈឺចាប់ជាច្រើន ដូចជាខ្វះខាតក្នុងគ្រួសារ ម្តាយឪពុកឈ្លោះទាស់ទែងគ្នា ឬមានភាពល្អក់កករអ្វីមួយក្នុងផ្ទះ ហើយប្រសិនអ្នកប្រាប់ទៅនារីដែលអ្នកស្រលាញ់ គេអាចយល់ពីអ្នក នោះជារឿងល្អបំផុតហើយ។
២) ប្រាក់បំណុល
មិនមែនសុទ្ធតែបុរសទាំងអស់នោះទេ ដោយមានមួយផ្នែកខ្លះទៅខ្ចីបុលគេដើម្បីដោះស្រាយបញ្ហាបន្ទាន់ណាមួយ ខ្លះទៅខ្ចីគេមករកស៊ីហើយឡុងចុងមិនទាន់សងគេដាច់។ វាគ្មានអ្វីត្រូវលាក់បាំងទេ ជាមួយមនុស្សស្រីដែលអ្នកចង់ច្បាស់លាស់ជាមួយ ប្រសិននាងអាចទទួលដឹងលឺបាន នោះគឺជារឿងល្អណាស់ទៅហើយ មិនចាំបាច់តែនាងមកជួយដោះស្រាយចេញសងជំនួសយើងឡើយ។
១) កំហុសដែលមិនអាចបំភ្លេចបាន
មនុស្សកើតមកគ្មាននរណាមិនចេះធ្វើខុសនោះទេ ហើយកំហុសខ្លះធ្ងន់ដល់ថ្នាក់បំភ្លេចមិនបានថែមទៀត។ ឧទាហរណ៍៖ អ្នកធ្លាប់ធ្វើឲ្យប៉ាម៉ាក់ឈឺចាប់ ឬធ្លាប់ធ្វើរឿងអចេតនាណាមួយទៅលើអ្នកដទៃណាម្នាក់។ មុននិងក្រោយរឿងហ្នឹងគង់តែគេដឹង អ៊ីចឹងចូរបង្ហាញទៅកាន់មនុស្សស្រីដែលអ្នកស្រលាញ់ស្មើជីវិត ដើម្បីចង់ដឹងថាតើនាងគិតបែបណាវិញមកលើអ្នក នៅព្រមទទួលយកអ្នកដែរឬទេ ឬមានការខ្មាសអៀនដែលមានបុរសដូចជាអ្នក ហើយសម្រេចចិត្តដើរចេញ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក