នៅក្នុងរូបភាពបំភ័ន្តភ្នែកមួយនេះ មានបង្កប់នូវសត្វសេះលាយឡំ ហើយសម្រាប់ការមើលឃើញរបស់អ្នក ចូរសម្លឹងរយៈពេល ៣០ វិនាទី តើអ្នកមើលឃើញសត្វសេះសរុបប៉ុន្មានក្បាល?
ចំនួនសត្វសេះដែលអ្នកមើលឃើញ នឹងអាចបង្ហាញពីចរិតលក្ខណៈដ៏អាថ៌កំបាំងរបស់អ្នកបាននៅខាងក្រោម៖
ប្រសិនអ្នកមើលឃើញតែមួយក្បាល
បើអ្នកមើលឃើញសត្វសេះតែមួយក្បាល នោះមានន័យថាអ្នកជាមនុស្សដែលចូលចិត្តសម្លឹងអ្វីតែមួយផ្លូវដោយពេញលេញ។ ក្នុងការងារ ឬរបររកស៊ី អ្នកដើរតួជាអ្នកដឹកនាំ ដែលមិនចូលចិត្តពឹងពាក់គេនោះទេ ហើយគ្រប់យ៉ាងដែលធ្វើគឺធ្វើដោយខ្លួនឯងនិងទទួលខុសត្រូវដោយខ្លួនឯង។ រាល់ការសម្រេចចិត្តទាំងអស់របស់អ្នក គឺធ្វើដោយប្រើការគិត មិនប្រើប្រាស់បេះដូង។
ប្រសិនអ្នកមើលឃើញ ៥ ទៅ ១០ ក្បាល
ក្នុងចន្លោះសត្វសេះ ៥ ទៅ ១០ ក្បាលក្នុងមើលឃើញរបស់អ្នក នោះមានន័យថាអ្នកជាមនុស្សដែលគិតល្អិតល្អន់ ហើយព្យាយាមធ្វើឲ្យល្អបំផុតក្នុងកិច្ចការងារអ្វីមួយ ពោលមិនចេះតែធ្វើលំៗឲ្យតែរួចពីដៃទេ។ ត្បិតបើពេលខ្លះ អ្នកធ្វើមិនបានល្អឥតខ្ចោះតាមការដែលចង់បាន តែអ្នកមិនបាត់បង់គោលជំហររួម ក្នុងការសម្រេចកិច្ចការងារអ្វីមួយឡើយ។ អ្នកប្រៀបបានទៅនឹងម៉ាស៊ីន ដែលពោរពេញដោយកម្លាំង មិនងាយនឿយហត់ ហើយធ្វើអ្វីដែលពោរពេញដោយទំនុកចិត្ត មិនចេះនៅមួយកន្លែង។
ប្រសិនអ្នកមើលឃើញច្រើនជាង ១១ ក្បាល
ប្រសិនការមើលឃើញរបស់អ្នកច្រើនជាង ១១ ក្បាលនៅក្នុងរូបភាពខាងលើ នោះមានន័យថា អ្នកជាមនុស្សច្បាស់លាស់នឹងខ្លួនឯង ក៏ដូចជាមជ្ឈដ្ឋានជុំវិញខ្លួនខ្លាំង រហូតដល់ចំណុចខ្លះអ្នកដទៃគេមិនបានកត់សម្គាល់់ដល់អ្នក។ ប្រសិនទទួលបានកិច្ចការងារអ្វីមួយ អ្នកធ្វើដោយផ្ចិតផ្ចង់ ហើយរមែងទទួលបានលទ្ធផលមកវិញល្អជាទីគាប់ចិត្ត។ ប៉ុន្តែក្នុងការងារខ្លះនៅពេលដែលអ្នកធ្វើមិនបានល្អ ឬទទួលផលអាក្រក់ដោយប្រការណាមួយ អ្នកតែងមានអារម្មណ៍ឆេវឆាវបន្តិច តែយើងណែនាំឲ្យអ្នកគួរយកវាមកធ្វើជាបទពិសោធន៍ ហើយរក្សាភាពស្ងប់ស្ងាត់ ដើម្បីបន្តដំណើរជីវិតដ៏ល្អនេះទៅមុខទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក