ជ្រើសរើស​ថង់​ទិព្វ​មួយ ដើម្បី​ទទួល​បាន​សារ​ជូនពរ​ពី​ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​វេទមន្ត

បើ​អ្នក​ជឿ​ថា សំណាង​និង​ការ​ជូន​ពរ អាច​ក្លាយ​ជា​ការ​ពិត​ក្នុង​ពិភពលោក​យើង​នេះ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​នៅ​ថង់​ទិព្វ​មួយ​ក្នុង​ចំណោម​ថង់​ទិព្វ​ទាំង ៥ ដើម្បី​ទទួល​បាន​សារ​ជូនពរ​មួយ​ពី​ស្រ្តី​វ័យ​ចំណាស់​ដែល​មាន​វេទមន្ត៖

ថង់​ទិព្វ​ទី ១

1

អំណោយ​សម្រាប់​អ្នក នោះ​គឺ​ជា​ភាព​រុងរឿង​នៃ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ឆាប់ៗ​ខាង​មុខ​នេះ​បញ្ហា​សេដ្ឋកិច្ច​ដែល​អ្នក​ធ្លាប់​ប្រឈម នឹង​ត្រូវ​បាន​ដោះស្រាយ ហើយ​សូម​អ្នក​ប្រើប្រាស់​លុយ​ដែល​បាន​មក បន្ត​អភិវឌ្ឍ​ជីវិត​និង​បង្កើត​ក្តី​សុខ​សម្រាប់​ខ្លួន​ឯង។

ថង់​ទិព្វ​ទី ២

2

អ្នក​ជា​មនុស្ស​ដ៏​សាមញ្ញ​ម្នាក់ ដែល​ពោរពេញ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​តស៊ូ។ ពេល​នេះ​សូម​អ្នក​ស្រមៃ​នៅ​បំណង​ប្រាថ្នា​ ៣ យ៉ាង ហើយ​បន្ទាប់​មក​រឿង​នោះ​វា​នឹង​អាច​កើត​ឡើង​ក្នុង​ពេល​ខាង​មុខ។

ថង់​ទិព្វ​ទី ៣

3

អ្នក​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ដែល​វា​ជា​អ្វី​អ្នក​ចង់​បាន​បំផុត​ក្នុង​ជីវិត​ជា​យូរ​ណាស់​មក​ហើយ។ ក៏​រំពឹង​ថា​នឹង​មាន​រឿងរ៉ាវ​ថ្មី​ជា​ច្រើន ដែល​ជា​ភាព​វិជ្ជមាន​ចូល​មក​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក ហើយ​ទី​បំផុត​អ្នក​នឹង​អាច​ឈាន​ទៅ​ដល់​គោលដៅ​មួយ​ដែល​អម​ដោយ​សេចក្តីស្រលាញ់។

ថង់​ទិព្វ​ទី ៤

4

ជ្រើសរើស​ថង់​មួយ​នេះ នឹង​នាំ​ឲ្យ​អ្នក​នូវ​សុភមង្គល​ជា​ច្រើន ប៉ុន្តែ​រឿង​ខ្លះ​វា​ក៏​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដែរ។ ទោះ​យ៉ាង​ណា​ភាព​ជោគជ័យ និង​ការ​ផ្លាស់ប្តូរ​ជា​ច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក។

ថង់​ទិព្វ​ទី ៥

55

នេះ​ជា​ថង់​សំណាង ប្រសិន​អ្នក​បាន​ជ្រើសរើស​វា​នោះ​អ្នក​នឹង​នឹង​ទទួល​បាន​សំណាង លាភ ហើយ​វា​នឹង​មិន​នៅ​ឆ្ងាយ​ពី​អ្នក​យូរ​ពេក​នោះ​ទេ ពោល​គឺ​ធ្មេចបើកៗ​នឹង​រមែង​រត់​មក​រក​អ្នក​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក