នៅក្នុងទំនាក់ទំនងស្នេហា មិត្តភក្តិ ឬបងប្អូន ការឱបគ្នាក្រៅពីផ្តល់អារម្មណ៍កក់ក្តៅ ទៀតសោតវាក៏អាចជួយផ្តល់ប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ត និងរាងកាយមួយចំនួនផងដែរ។ ខាងក្រោមយើងបង្ហាញ ៥ ចំណុចល្អបំផុត៖
១) កាត់បន្ថយស្រ្តេស
តាមការស្រាវជ្រាវពីសាលកវិទ្យាល័យ Miami បានគាំទ្រនៅអត្ថប្រយោជន៍នៃការឱបគ្នា ដោយវាអាចជួយកាត់បន្ថយនូវអរម៉ូនម្យ៉ាងមានឈ្មោះថា Cortisol ដែលអរម៉ូននេះវាកើតឡើងនៅពេលយើងមានអារម្មណ៍តប់ប្រមល់ និងធុញថប់ក្នុងអារម្មណ៍ ហើយផ្ទុយមកវិញវាជួយឲ្យយើងមានអារម្មណ៍ល្អជាងមុន។
២) ជួយកាត់បន្ថយសម្ពាធឈាម
ឱបគ្នា និងការអង្អែលបរិវេណខ្លួនប្រាណ ពិតជាជួយកាត់បន្ថយការកើនឡើងសម្ពាធឈាម និងធ្វើឲ្យចង្វាក់បេះដូងរបស់អ្នក ដំណើរការទៅដោយភាពល្អប្រសើរ។ ជាពិសេសសម្រាប់ស្រ្តីមុនពេលអស់រដូវ គឺល្អបំផុត។
៣) ពង្រឹងប្រព័ន្ធភាពសាំ
ជាងនេះការឱបក៏ជួយឲ្យប្រភពភាពសាំក្នុងខ្លួនរបស់យើង បង្កើនភាពរឹងមាំមួយកម្រិតទៀតផងដែរ។ ក្នុងអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Carnegie Mellon រកឃើញថា មនុស្សដែលឱបគ្នាញឹកញាប់មិនសូវមានជំងឺជាប់ខ្លួនឡើយ។
៤) បង្កើនកម្រិតអុកស៊ីតូស៊ីន
វាជាអរម៉ូនម្យ៉ាងដែលជួយព្យាបាលអារម្មណ៍ពីភាពឯកោ និងការកើនឡើងនៃកំហឹង។
៥) ជួយឲ្យប្រព័ន្ធសរសៃប្រសាទមានតុល្យភាព
ស្បែកប៉ះនឹងស្បែករបស់មនុស្ស ប្រៀបដូចជាការផ្លាស់ប្តូរចរន្តអគ្គិសនីគ្នាអ៊ីចឹង។ លទ្ធផលនេះវាជួយឲ្យតុល្យភាពនៃប្រព័ន្ធប្រសាទរបស់យើង ដំណើរការទៅបានល្អនិងឆាប់រំញោចមិនស្ពឹកស្រពន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក