ដើម្បីចង់ឱ្យជំងឺកូវីត១៩ ក្លាយជាមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភពលោក និងប្រទេសកម្ពុជាពេលនេះលោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានប្រកាសថានឹងផលិតខ្សែភាពយន្តបែបអប់រំមួយមានចំណងជើងថា «គ្រោះជីវិតកូវីត១៩ »។
ហើយព្រឹកថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២១ «គ្រោះជីវិតកូវីត១៩ » បានធ្វើពិធីក្រុងពាលីចេញថតជាផ្លូវការហើយ ក្រោមវត្តមានសិល្បករ ក្នុងសាច់រឿងសំខាន់ៗ ចូលរួមសម្តែង ដោយក្នុងនោះកញ្ញាយ៉ែម ស្រីពេជ្រ គឺជាតួស្រីឯកនៅក្នុងរឿងនេះតែម្តង។
លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានបង្ហើបឱ្យដឹងថា ស្នាដៃនេះ មានរសជាតិច្រើនលាយឡំគ្នា យំ កម្សត់ និងលាយសំណើច ហើយរឿង «គ្រោះជីវិតកូវីដ១៩» នេះក៏មានគម្រោងអាចនឹងដាក់បញ្ចាំងមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរតាមភាពជាក់ស្តែង។
គួរឱ្យដឹងផងដែរថារឿង មានការចូលជួយឧបត្ថម្ភធំ ក្រុមហ៊ុនសម្រស់ធម្មជាតិ និងការជួយសហការពីក្រុមហ៊ុនជាច្រើនដូចជា៖ 🙏PARK VILLA សំបូរណ៍មានជ័យ bee rice សាលាអន្តរជាតិ វើលដ៏កម្ពុជា Agribee Cambodia Plc L192 និង Wine Time រួមទាំងយុវជនក្រៅប្រព័ន្ធ/សមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព និងកម្មវិធី១ម៉ោងដើម្បីសង្គមជាតិ៕
អត្ថបទ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក