ស្នេហាពេលខ្លះកើតឡើងលឿនដូចកាំរន្ទះ ដែលមិនចាំបាច់តែហាមាត់សាសងសម្តី ផ្ទុយទៅវិញបុរសភាគច្រើនត្រឹមមើលអាកប្បកិរិយានិងចំណុចមួយចំនួនពេលណាត់ជួបដំបូង ពួកគេក៏បាក់ចិត្ត កក់បេះដូងទុកមុនបាត់ទៅហើយ។
ខាងក្រោមយើងបង្ហាញចំណុចទាំង ៤ ដែលនារីៗគ្នាយើងគួរតែមាននៅការណាត់ជួប ឬបង្ហាញខ្លួនលើកដំបូងនៅមុខ Crush ឬបុរសណាម្នាក់ ហើយអាចឆក់ចិត្តគេបានយ៉ាងឆាប់រហ័ស៖
១) ស្នាមញញឹម
គ្មានបុរសណាដែលស្រលាញ់និងចូលចិត្តមនុស្សស្រីមុខមិនស្រស់ ឬធ្លាក់ទឹកមុខនោះទេ។ អ្នកគួរតែរៀនរក្សាស្នាមញញឹមឲ្យបានជាប់លាប់ ហើយជួបគេភ្លាមកុំទាន់គិតអ្វីទាំងអស់ ត្រូវតែបង្ហាញស្នាមញញឹមរាយមន្តស្នេហ៍ជាមុន។
២) ការស្លៀកពាក់
កុំស៊ិចស៊ីពេក កុំសុភាពពេក ពោលគឺមើលទៅឲ្យសមរម្យនិងថ្លៃថ្នូរ ហើយការជ្រើសរើសពណ៌នៃឈុតដែលអ្នកស្លៀកពាក់ក៏សំខាន់ដែរ។ តាមការស្រាវជ្រាវបុរសភាគច្រើនចូលចិត្តនារីពាក់ពណ៌ឆើត តែវាស៊ីសងលើពណ៌សម្បុររបស់យើងដែរ អ៊ីចឹងរៀបចំបែបណាឲ្យមើលទៅស្រស់ស្អាតនិងស៊ីជាមួយដងខ្លួនរបស់យើង។
៣) បុរសចូលចិត្តនារីដែលមានក្លិនក្រអូប
ពិតណាស់បុរសភាគច្រើនរមែងបាក់ចិត្តទៅលើនារី ដោយសារក្លិនខ្លួនរបស់នាងផ្ទាល់តែម្តង។ នៅពេលដែលពួកគេបាននៅចិត្ត គឺមានក្លិនភាយមកក្រអូបដក់ជាប់ក្នុងចិត្ត ហើយមិនចង់ឃ្លាតឆ្ងាយនោះទេ។
៤) ជ្រើសរើសការពាក់ស្បែកជើងកែងជាអាទិភាព
ស្បែកជើងដែលមានកែងគឺសក្តិសមបំផុតសម្រាប់នារីក្នុងការណាត់ជួប ហើយតាមការស្រាវជ្រាវស្បែកជើងកែងក៏ជាចំណុចជះឥទ្ធិពលស្នេហ៍ដល់បុរសដែលបានជួបភាគច្រើនផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក