តើទម្រង់បបូរបាត់ទាំង ៦ ដូចបង្ហាញក្នុងរូប មួយណាជាទម្រង់បបូរមាត់របស់អ្នក? តាមរយៈការតេស្តបែបវិទ្យាសាស្រ្ត យើងអាចទាយដឹងថាអ្នកជាមនុស្សបែបណាបាន ដោយមើលតាមការជ្រើសរើសនោះ៖
១) មាត់តូច
មនុស្សដែលមានមាត់តូចភាគច្រើនគឺជាមនុស្សដែលមានភាពចេះបត់បែន និងចិត្តល្អ ហើយនិស្ស័យពីកំណើតរបស់ពួកគេ គឺចូលចិត្តជួយយកអាសាអ្នកដទៃ ជាពិសេសក្នុងគ្រាលំបាក។ ពួកគេមានឆន្ទៈខ្ពស់និងអាចគ្រប់គ្រងរឿងរ៉ាវអ្វីមួយដោយខ្លួនឯងបាន។
២) មាត់ធំ
មនុស្សដែលមានមាត់ធំភាគច្រើនជាងមនុស្សដែលស្រលាញ់ធម្មជាតិ ហើយពួកគេក៏ចាប់អារម្មណ៍លើសត្វចិញ្ចឹមច្រើនដែរ។ ជាទូទៅមនុស្សប្រភេទនេះ ស្ថិតក្នុងស្ថានភាពណាមួយច្រើនតែផ្តល់អាទិភាពសម្រាប់មនុស្សដទៃជុំវិញខ្លួន ជាជាងការសម្រេចលឿនៗដោយខ្លួនឯង។
៣) មាត់ក្រពុំ
មនុស្សដែលមានមាត់ក្រពុំភាគច្រើន គឺជាមនុស្សដែលមានតុល្យភាពក្នុងការប្រើប្រាស់ជីវិត ហើយចូលចិត្តស្តាប់ការនិយាយរបស់គេខ្លាំងណាស់។ ជាងនេះពួកគេក៏ពូកែក្នុងការនិយាយ និងបង្កើតប្រាស្រ័យទាក់ទងល្អផងដែរជាមួយមនុស្សនៅជុំវិញខ្លួនប្រកបដោយភាពវិជ្ជមាន។
៤) មាត់បេះដូង
មនុស្សមានបបូរមាត់បេះដូងពីកំណើត ភាគច្រើនគឺជាអ្នកដែលស្រលាញ់លើផ្នែករចនា ផ្នែកតន្រ្តី និងការបង្កើតម៉ូតអ្វីជាដើម។ មនុស្សប្រភេទនេះចូលចិត្តនិយាយច្រើន ហើយក៏សកម្មក្នុងការងារនានា ដែលជួយឲ្យពួកគេទទួលបានជោគជ័យឆាប់រហ័សផងដែរ។
៥) មាត់ស្តើង
មនុស្សមានមាត់ស្តើង មានលក្ខណៈភាពជាអ្នកដឹកនាំពីធម្មតា ហើយពួកគេប្រសព្វខាងបញ្ចុះបញ្ចូលបុគ្គលណាម្នាក់ខ្លាំងណាស់។ រាល់ការដោះស្រាយបញ្ហានានា ការគិតរបស់គេគឺមានភាពឡូហ្សិក ដែលអាចដោះស្រាយបានយ៉ាងរហ័សនិងងាយ ប៉ុន្តែក្នុងការកសាងទំនាក់ទំនងជាមួយនរណាម្នាក់ មនុស្សប្រភេទនេះក៏រាងពិបាកនឹងរក្សាទំនាក់ទំនងនោះឲ្យយូរអង្វែងបានដែរ។
៦) មាត់ទម្រង់ពេប
មនុស្សដែលមានទម្រង់មាត់ចុងក្រោយនេះ ជាមនុស្សដែលមិនចេះធុញទ្រាន់នឹងការងារឬជីវិតរបស់ពួកគេទេ ពួកគេមានហេតុផលដែលអាចបង្កើតក្តីសុខសម្រាប់ខ្លួនឯងបាន។ ពួកគេចូលចិត្តដំណើរផ្សងព្រេង ការរុករកកន្លែងថ្មី ហើយងាយនឹងសម្របក្នុងការរស់នៅ ឬជាមួយបុគ្គលថ្មីណាម្នាក់បានឆាប់រហ័ស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក