ដឹង​តម្លៃ​រថយន្ត​ Ronaldo ទើប​តែ​ទិញ​ថ្មីថ្មោង​ហើយ វា​មាន​តែ ១០ គ្រឿង​គត់​ក្នុង​លោក

ដើម្បី​អបអរ​ការ​ឈាន​ចូល​វ័យ ៣៦ ឆ្នាំ តារា​ឆ្នើម Cristiano Ronaldo បាន​ចំណាយ​លុយ​យ៉ាង​ក្រាស់ក្រែល​លើ​ការ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង នោះ​គឺ​ម៉ាក Bugatti Centodieci ​ដែល​ជា​ប្រភេទ​រថយន្ត​កម្រ មាន​តែ ១០ គ្រឿង​គត់​ក្នុង​លោក។

Bugatti Centodieci

Bugatti Centodieci Feature Image

នេះ​ជា​ម៉ូឌែល​ថ្មី​មួយ​ទៀត​នៃ​សេរ៊ី Bugatti ដែល​ស្ថិត​ក្នុង​ការ៉ាស​របស់ CR7 ដោយ​កន្លង​មក​ធ្លាប់​មាន​ម៉ូឌែល Veyron, Chiron និង La Voiture Noire រួច​មក​ហើយ។ ដោយឡែក​ចំពោះ​ត្រកូល​ថ្មី Centodieci គឺ​វា​មាន​តម្លៃ ៨ លាន​អឺរ៉ូ​ឬ​ជាង ៩,៧ លាន​ដុល្លារ​អាមេរិក។

Roo3vzyu1jbycvdm_1585392204

បញ្ជាក់​ថា Bugatti Centodieci ជា​ប្រភេទ​រថយន្ត​ទ្វារ 2-door Coupe ដែល​មាន​ប្រភេទ​ម៉ាស៊ីន​ចំណុច ៨ លីត្រ Quad-Turbocharged W16 ប្រើប្រាស់​ចង្កឹះ​លេខ Dual-clutch ៧ វគ្គ ហើយ​វា​មាន​ល្បឿន​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ២,៤ វិានទី និង​ល្បឿន​អតិបរមា​អាច​រត់​ដល់ ៣៨០ គ.ម/ម៉។

1611211665_527274_noticia_normal

បង្វែរ​មក​ក្នុង​អាជីព​របស់ Ronaldo បន្តិច កីឡាករ​ព័រទុយហ្គាល់​ខាង​លើ​ហាក់​កាន់​តែ​ជោគជ័យ​បន្ថែម​ទៀត​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ជា​ពិសេស​ថ្មីៗ​នេះ​ទើប​តែ​ចារ​ឈ្មោះ​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ យក​ឈ្នះ​អ្នក​ចាស់​លោក Josef Bican ថែម​ទៀត​ផង៕

ប្រភព៖ SportBible | ប្រែ​សម្រួល៖ ក្នុង​ស្រុក