ចង់ទៅលេងសួនកម្សាន្ត ដែលមានអ្វីសប្បាយៗលេងច្រើនមុខនៅទីតាំងតែមួយ ពេលនេះលោកអ្នកមិនបាច់ទៅណាឆ្ងាយនោះទេ ដោយថ្ងៃនេះ « ក្នុងស្រុក» សូមណែនាំទីកន្លែងកម្សាន្តមួយកន្លែងនៅជិតទីក្រុងភ្នំពេញនេះតែប៉ុណ្ណោះ ថែមទាំងទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំង នោះគឺ « សួនកំសាន្តជន្លង់ម្លូរ» ។
« សួនកំសាន្តជន្លង់ម្លូរ» គឺជាសួនកំសាន្តមួយ ដែលមានសួនផ្កាកំពុងតែរីកបណ្តេីរៗហេីយ ថែមទាំងអាចថតរូបស្អាត និងស្លៀកឈុតបុរាណ ជាមួយការកម្សាន្តជាច្រើនមុខដ៏សម្បូរបែបដូចជា៖
-ជិះកង់លេីអាកាស
-ជិះខ្សែររ៉ត
-ជិះទូក និងទាទឹក
-ហែលទឹកលេងក្នុង
-ថតរូបក្នុងសួនផ្កា
- ស្លៀកឈុតសម័យបុរាណ មួយនាក់១៣០០០៛ ពិសេសថែមទាំងមាននម្ហូបអាហារមានរសជាតិឆ្ងាញ់បម្រើជូនក្នុងតម្លៃសមរម្យផងដែរ។
គួរឱ្យដឹងផងដែរថា « សួនកំសាន្តជន្លង់ម្លូរ» មានទីតាំងនៅខេត្តកណ្តាល ខាងលិចភ្នំបាសិទ្ធិ ភ្នំរាបប្រមាណជា ៣គីឡូម៉ែត្រ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 010488815/0888889792/0974444517 ៕
អត្ថបទ៖ ក្នុងស្រុក