ស្នេហាណាក៏ដូចស្នេហាណា ទាំង​នេះ​ជា​ហេតុផល ៥ នាំ​ឲ្យ​ជីវិត​គូ​ឈាន​ដល់​ផ្លូវ​បែក

ទំនាក់ទំនង​ស្នេហា​កើត​ឡើង​រវាង​មនុស្ស​ពីរ​នាក់ មុន​បាន​ជា​ចំណុច​ចាប់ផ្ដើម​គឺ​លេចចេញ​ពី​កត្តា​និង​ហេតុផល​ជា​ច្រើន។ ប្រសិន​មាន​ការ​យោគយល់ ចេះ​អធ្យាស្រ័យ និង​យល់​ចិត្ត​គ្នា ទំនាក់ទំនង​នោះ​ក៏​អាច​បន្ត​ទៅ​ក្នុង​រយៈ​ពេល​វែង ហើយ​ខ្លះ​ក៏​ជា​និរន្ត ប៉ុន្តែ​បើ​មាន​ហេតុផល​ទាំង ៥ នេះ​ចូល​មក​ចុងក្រោយ​អ្នក​ទាំង​ពីរ​រមែង​ត្រឹម​ក្លាយ​ជា​អ្នកដទៃ និង​ជា​មនុស្ស​ដែល​ធ្លាប់​ឆ្លង​ដាន​បទពិសោធន៍​លើ​គន្លង​រួម​គ្នា​តែ​ប៉ុណ្ណោះ។

៥) មិន​ទាន់​ចាស់​ចិត្ត​ចាស់​គំនិត

2261582773b271b26dd0a4ec57c381da

ស្រលាញ់​គ្នា​ដោយ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​គិត ក៏​មិន​ខុស​ពី​ការ​ដែល​អ្នក​ចេញ​ដំណើរ​ទៅ​ក្នុង​មហាសមុទ្រ​ដ៏​ធំ ទាំង​ដែល​កប៉ាល់​មិន​ទាន់​រៀបចំ​ស្រួលបួល​ដែរ នោះ​គ្រោះថ្នាក់​ប្រាកដ​ជា​កើត​មាន​នៅ​ភាគរយ​ខ្ពស់។

ស្នេហា​ក៏​ដូច​គ្នា​ប្រសិន​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ សូម​កុំ​ប្រញាប់​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ស្រលាញ់​នរណា​ម្នាក់​លឿន។ រៀន​មើល​គេ​ឲ្យ​បាន​ច្រើន យល់​ពី​ចំណង់​របស់​គេ​ឲ្យ​បាន​ច្រើន ទើប​ទៅ​ថ្ងៃ​មុខ​ពេល​ជួប​បញ្ហា​អ្វី អន់​ចិត្ត​អ្វី យើង​ចេះ​មាន​ចិត្ត​អធ្យាស្រ័យ ពោល​ប្រសិន​ម្ខាង​ជា​ភ្លើង ម្ខាង​គួរ​ជា​ទឹក នោះ​ទើប​មិន​ឆេះឆួល​ឲ្យ​ទំនាក់ទំនង​រលាយ​ទៅ​បាត់។ វ័យ​ដែល​គួរ​គិត​ពី​ស្នេហា​ច្បាស់លាស់​គួរ​នៅ​ចន្លោះ​អាយុ​ ២០ ក្រាស់​ឬ​ជ្រេ​ចូល ៣០ ស្តើង​ជា​វ័យ​ល្អ​បំផុត។

២) របៀប​នៃ​ការ​ដោះស្រាយ​បញ្ហា​រួម​គ្នា

20170717152600570 E1520062747344

បុគ្គល​ម្នាក់ៗ​គឺ​រមែង​មាន​បញ្ហា​ផ្សេង​ពី​គ្នា ហើយ​ដំណោះស្រាយ​របស់​ពួក​គេ​ក៏​ខុស​គ្នា​ផង​ដែរ។ ក្នុង​ជីវិត​គូ អ្នក​ខ្លះ​ពេល​ជួប​បញ្ហា មិន​ចេះ​រក​វិធី​ដោះស្រាយ ហើយ​ត្រឹម​ទុក​វា​ចោល យូរៗ​ទៅ​ក្លាយ​ជា​គំនរ​សំរាម​ដក់​ជាប់​ក្នុង​ចិត្ត ហើយ​នៅ​ពេល​ដែល​សំរាម​គរ​កាន់​តែ​ខ្ពស់ នាំ​ឲ្យ​ទំនាក់ទំនង​នោះ កាន់​តែ​ឆាប់​ដាច់​ចិត្ត ព្រោះ​គិត​ថា បាន​ហែលកាត់​រឿង​លំបាក​ច្រើន​ដែល​វា​គ្មាន​ដំណោះស្រាយ​ទាល់​តែ​សោះ។ ជីវិត​គូ ចូរ​រិះរក​មធ្យោបាយ​និង​របៀប​នៃ​ការ​ដោះស្រាយ​បញ្ហា​ដ៏​ល្អ​មួយ ហើយ​ត្រូវ​ចេះ​ចែករំលែក​ពី​កំហុស​ឆ្គង និង​កែតម្រូវ​គ្នា​ទៅ​មក ជា​ជាង​ទុក​វា​ចោល។

៣) ទង្វើ​ដែល​ធ្វើ​ទៅ​លើ​ដៃគូ

DTkQYrbVAAErUKE

សកម្មភាព​សព្វថ្ងៃ​នេះ​ហើយ​ដែល​អ្នក​បាន​ធ្វើ បាន​បង្ហាញ​ចេញ​ទៅ គឺ​ជា​ការ​ដាក់​ពិន្ទុ ប្រសិន​ពិន្ទុ​ដែល​ទទួល​បាន​ចេះ​តែ​ចេញ​សញ្ញា ដក (-) នោះ​យូរៗ​ទៅ​វា​ស្មើ​នឹង​អ្នក​មើល​មិន​ឃើញ​ពី​ចំណុច​ល្អ​របស់​ដៃ​គូ​ទាល់​តែ​សោះ។ បើ​ដឹង​ថា​ចំណុច​ណា​មួយ​ខ្លួន​ខុស​ហើយ គួរ​រៀន​កែប្រែ កុំ​ប្រកាន់​ពាក្យ​មួយ​ថា "នរណា​ទទួល​យក​ចរិត​ខ្ញុំ​មិន​បាន​ក៏​ហី" ព្រោះ​ការ​ស្រលាញ់​គឺ​ជា​ការ​ប៉ះប៉ូវ មិនមែន​ស្រលាញ់​តែ​ម្ខាង ហើយ​មិន​ខ្វល់​ពី​អារម្មណ៍​ម្ខាង​ទៀត​សោះ​នោះ​ទេ។

៤) ហត់នឿយ​ក្នុង​ទំនាក់ទំនង​ស្នេហា

KSHCry

វា​ស្តាប់​ទៅ​គឺ​ជា​ហេតុផល​ពេញ​និយម​មួយ ដែល​គូស្នេហ៍​ភាគ​ច្រើន​រមែង​ជួប ហើយ​នាំ​ឲ្យ​ពួក​គេ​ឈាន​ដល់​ផ្លូវ​បែក ទាំង​ដែល​ពេល​ខ្លះ​រវាង​អ្នក​ទាំង​ពីរ​គ្មាន​នរណា​ធ្វើ​ខុស​អ្វី​ឡើយ។ ប៉ុន្តែ​អារម្មណ៍​ហត់នឿយ នឿយណាយ​បែប​នេះ​វា​ក៏​កម្រ​នឹង​កើត​មាន​ដូច​គ្នា លុះ​ត្រា​តែ​ជួប​រឿង​មិន​ល្អ ឬ​រឿង​អន់ចិត្ត​ដដែលៗ។

៥) អ្នក​ទី​បី

ស្នេហា​ដូច​គេ​និយាយ​អ៊ីចឹង ឲ្យ​តែ​មាន​អ្នក​ទី​បី​ចូល​មក នោះ​ភាព​ស្មោះត្រង់​ឬ​មិន​ស្មោះ​របស់​ដៃ​គូ​យើង យើង​អាច​មើល​ដឹង​នៅ​ពេល​ហ្នឹង​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​