ជ្រើសរើស​រូបភាព​មួយ ដើម្បី​បង្ហាញ​ថា​ពេល​ណា​ស្នេហ៍​ពិត​នឹង​ចូល​មក​ដល់​ក្នុង​ជីវិត​អ្នក

មនុស្ស​មួយ​ចំនួន​បាន​ទម្លាប់​រស់នៅ​ដោយ​ប្រើប្រាស់​ជីវិត​ឯករាជ្យ និង​ពុំ​បាន​ផ្សាភ្ជាប់​ទៅ​ក្នុង​ទំនាក់ទំនង​ស្អិតល្មួត​ន័យ​ជា​ស្នេហា ជាមួយ​នរណា​ម្នាក់​ឡើយ។ ប៉ុន្តែ​ខ្លះ​ទៀត​មិន​អាច​រស់នៅ​ដោយ​គ្មាន​ស្នេហា​បាន​ឡើយ ហើយ​ក៏​រមែង​ទទួល​បទពិសោធន៍​ឈឺចាប់ ដែល​ធ្លាប់​ត្រូវ​បោកប្រាស់​ចិត្ត និង​ខ្លះ​មិន​ទាន់​ជ្រើសរើស​ត្រូវ​មនុស្ស​ដែល​អ្នក​ចង់​បាន។

ខាង​ក្រោម​នេះ​ជា​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​ទំនើប​មួយ ដែល​អ្នក​ត្រឹម​តែ​ជ្រើសរើស​រូបភាព​មួយ​សន្លឹក​ក្នុង​ចំណោម​រូបភាព​ទាំង ៣ ហើយ​យើង​អាច​បង្ហាញ​អំពី​ទំនាក់ទំនង​ស្នេហា​ពិត​របស់​អ្នក​ថា​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ណា៖

រូបភាព​ទី ១

1

អ្នក​ពុំ​មាន​បទពិសោធន៍​ច្រើន​ទេ​ក្នុង​ន័យ​ស្នេហា ហើយ​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ឆ្លងកាត់​ទំនាក់ទំនង​មួយ​ចំនួន​បន្ថែម​ទៀត ទម្រាំ​នឹង​ទទួល​បាន​ស្នេហា​ដ៏​ពិត​ប្រាកដ​មួយ។ ក្នុង​ន័យ​ស្នេហា អ្នក​ក៏​បាន​ប្រលូក​និង​ដឹង​ខ្លះ​ហើយ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់គ្រាន់​ឡើយ និង​សូម​ឲ្យ​អ្នក​បោះ​ជំហាន​ទៅ​មុខ ១-២ ជំហាន​ទៀត មុន​នឹង​អាច​ទទួល​បាន​ស្នេហា​ពិត។ កុំ​បាត់បង់​ការ​បំផុស​ទឹក​ទឹក​ចិត្ត ត្រូវ​តែ​បន្ត​ស៊ូ​រហូត​ដល់​ចំណុច​ដែល​ចង់​បាន។

រូបភាព​ទី ២

2

អ្នក​ធ្លាប់​មាន​បទពិសោធន៍​ស្នេហា​ពី​មុន​មក​ហើយ និង​ទំនាក់ទំនង​ខ្លះ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក ដែល​ធ្វើ​ឲ្យ​ចងចាំ​មក​ទល់​ពេល​នេះ។ ប៉ុន្តែ​ភាព​ជា​បុគ្គល​ដែល​តែងតែ​ស្រមៃ​មាន​ក្នុង​ខ្លួន​របស់​អ្នក រហូត​នាំ​ឲ្យ​ពេល​ខ្លះ​អ្នក​បាន​ដើរ​ចេញ​ពី​ការ​ពិត និង​បាត់បង់​ក្តី​សុខ​នៅ​ពេល​បច្ចុប្បន្ន។ ស្នេហា​ពិត​របស់​អ្នក​គឺ​ស្ថិត​នៅ​ក្បែរ​ខ្លួន​អ្នក​ហើយ អ្នក​ត្រឹម​តែ​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់ ហើយ​រង់ចាំ​ពេលវេលា​សក្តិសម​មួយ​តែ​ប៉ុណ្ណោះ។

រូបភាព​ទី ៣

3

អ្នក​ជា​មនុស្ស​ចាស់​ចិត្ត​ចាស់​គំនិត​ដឹង​ច្បាស់​ថា​ស្នេហា​គឺ​ជា​អ្វី ហើយ​ប្រសិន​ពេល​នេះ​អ្នក​កំពុង​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា នោះ​ហើយ​អាច​រាប់​ថា​ជា​ស្នេហ៍​ពិត​របស់​អ្នក​បាន។ ប៉ុន្តែ​បើ​អត់​ទេ អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ចុងក្រោយ​ដែល​បាន​មក​គោះទ្វារ​បេះដូង​របស់​អ្នក គេ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ទេ ហើយ​គេ​នៅ​តែ​រង់ចាំ​នៅ​មាត់​ទ្វារ​នោះ​ដដែល។ អ្នក​គឺ​ជា​មនុស្ស​ដែល​អាច​ចែករំលែក​បទពិសោធន៍​ស្នេហា​ល្អ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ឬ​អាច​និយាយ​ថា​ជា គំរូ សម្រាប់​មនុស្ស​ឯ​ទៀត៕

ប្រភព៖ បរទេស | ​ប្រែ​សម្រួល៖ ក្នុង​ស្រុក​​