មើល​ឃើញ​សត្វឆ្កែ​ប៉ុន្មាន​ក្នុង​រូប​នេះ? អាច​បង្ហាញ​ពី​គំនិត​ចាស់​ទុំ ​របស់​អ្នកថា​ស្ថិត​នៅ​អាយុ​ប៉ុន្មាន

នៅ​ក្នុង​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​សន្លឹក​នេះ តើ​អ្នក​មើល​ឃើញ​សត្វ​ឆ្កែ​ប៉ុន្មាន​ក្បាល? ចំនួន​ឆ្កែ​ដែល​អ្នក​អាច​អង្កេត​ឃើញ ក៏​ជា​តម្រុយ​អាច​ទស្សន៍ទាយ​ដឹង​ពី​ចំនួន​អាយុ​របស់​អ្នក​នៅ​លើ​ការ​គិត​នា​ពេល​បច្ចុប្បន្ន​បាន ដែល​ត្រូវ​ ៩៩ ភាគរយ៖

១) ប្រសិន​អ្នក​ឃើញ​ឆ្កែ ៤ ក្បាល

នោះ​មាន​ន័យ​ថា​ការ​គិត​របស់​អ្នក​គឺ​ប្រៀប​បាន​នឹង​មនុស្ស​អាយុ​ចន្លោះ ២០-២៥ ឆ្នាំ អ្នក​ចូលចិត្ត​មើល​នូវ​អ្វី​មួយ​អំពី​ទស្សនវិស័យ​ថ្មីៗ ហើយ​មនុស្ស​ប្រភេទ​នេះ​កម្រ​នឹង​មាន​ចិត្ត​ចង់​ទៅ​កម្សាន្ត​នៅ​ការ​ប្រគំ​តន្រ្តី​អ្វី​ខ្លាំង​ណាស់។

បរិយាកាស​ដែល​មាន​សំឡេង​ហ៊ោកញ្ជ្រៀវ​ខ្លាំង​ពុំ​បាន​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​អ្នក​ឡើយ ហើយ​រាល់​ការ​គិត​អ្វី​ទាំង​អស់​គឺ​ខួរក្បាល​អ្នក​គិត​រឿង​សាមញ្ញ​ជា​ចម្បង។

២) ប្រសិន​អ្នក​មើល​ឃើញ​ឆ្កែ ៥ ក្បាល

ប្រសិន​អ្នក​មើល​សត្វ​ឆ្កែ​ដល់​ទៅ ៥ ក្បាល នោះ​ខួរក្បាល​និង​ការ​គិត​របស់​អ្នក​គឺ​ស្ថិត​នៅ​ល្បាក់​មនុស្ស​អាយុ​ចន្លោះ​ពី ២៥ ទៅ ៣០ ឆ្នាំ​ហើយ ជា​ពិសេស​មនុស្ស​ប្រភេទ​នេះ​គឺ​ជា​មនុស្ស​ដែល​សាមញ្ញ​បំផុត។

អ្នក​មិន​សូវ​ស្មុគស្មាញ​ខ្លាំង​ទៅ​លើ​ការ​សម្រេច​ចិត្ត​នៃ​សកម្មភាព​នានា​ប្រចាំ​ថ្ងៃ តួ​យ៉ាង​ដូច​ជា​អាហារ​ពេល​ល្ងាច​អី​ជា​ដើម ហើយ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​អ្នក​គឺ​ស្ថិត​នៅ​រង្វង់​ដ៏​តូច​មួយ ដែល​នាំ​ឲ្យ​ការ​កើត​មាន​បញ្ហា​ស្ថិត​នៅ​ភាគរយ​ទាប​ទៅ​តាម​នោះ​ដែរ។

៣) ប្រសិន​អ្នក​មើល​ឃើញ​ឆ្កែ ៦ ក្បាល

នោះ​គំនិត​ចាស់​ទុំ​របស់​អ្នក​ស្ថិត​នៅ​បែប​មនុស្ស​អាយុ​ចន្លោះ ៣០ ទៅ ៤០ ឆ្នាំ​ហើយ អ្នក​អាច​ថា​ជា​មនុស្ស​ហួស​សម័យ​បន្តិច មិន​សូវ​ឆេះ​ឡូយឆាយ​និង​របស់របរ​ប្រើប្រាស់​ទំនើប ប៉ុន្តែ​មនុស្ស​អាច​យក​ជា​ទី​ទុក​ចិត្ត​បាន។

មិត្តភក្តិ​របស់​អ្នក​តែងតែ​សុំ​យោបល់​ពី​អ្នក ព្រោះ​គេ​គិត​ថា​អ្នក​ជា​មនុស្ស​ចាស់ទុំ​និង​មាន​ស្ថិរភាព​លើ​ការ​គិត។

T

៤) ប្រសិន​អ្នក​មើល​ឃើញ​ឆ្កែ ៧ ក្បាល

មក​ដល់​ចំណុច​នេះ នោះ​អ្នក​មិនមែន​ជា​មនុស្ស​ចាស់​ចិត្ត​ចាស់​គំនិត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ក្មេង​ដែល​ស្រមៃ​លើស​ពី​រូបភាព​បច្ចុប្បន្ន ព្រោះ​ជាក់ស្តែង​ក្នុង​រូបភាព​ខាង​លើ​ពុំ​អាច​បង្កើត​ឆ្កែ​ពិត​ប្រាកដ​ដល់​ទៅ ៧ ក្បាល​បាន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក