ថ្មីៗនេះជនជាតិជប៉ុនមួយរូបត្រូវបានគេរកឃើញថាជួបបញ្ហាលំបាកបាត់បង់លិខិតស្នាមផ្សេងៗនៅក្នុងប្រទេសកម្ពុជា ហើយរើសអេតចាយដើម្បីរកប្រាក់ចិញ្ចឹមជីវិតខ្លួនឯង ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានចិត្តអាណិត និងសង្វេកជាខ្លាំង។
តាមរយៈគណនីហ្វេសប៊ុក Kashino Nita ដែលបានបង្ហោះរូបជនជាតិជប៉ុនមួយរូបនេះ ដោយបានរៀបរាប់លម្អិតថា៖ « បានជួបជនជាតិជប៉ុនដែលធ្លាក់ខ្លួនរេីសអេតចាយហើយ បេីតាមការសួរនាំពីគាត់គឺថាគាត់មិនមានសាច់ញាតិអីច្រើនទេនៅជប៉ុនគឺមានតែប្អូនប្រុសម្នាក់តែប្អូនប្រុសគាត់គឺជាកម្មករចឹងប្អូនគាត់គ្មានលុយទិញសំបុត្រយន្តហោះអោយគាត់ទេ ហេីយខាងទូតជប៉ុនជប៉ុនក៏មិនបានចេញថ្លៃសំបុត្រយន្តហោះអោយគាត់ដែរចឹងហើយគាត់មានតែរេីសអេតចាយបានមួយថ្ងៃ2$ទុកទិញបាយហូបទេ ។
ខ្ញុំបានទិញទូរសព្ទអោយគាត់មួយគ្រឿងដេីម្បីអោយគាត់អាចមានលេខទំនាក់ទំនងនិងអោយលុយគាត់ខ្លះដេីម្បីទុកទិញចំណីអាហារ។
សូមបងៗអូនៗជួយស៊ែរផុសនេះផងដេីម្បីអោយអ្នកដែលចង់ជួយគាត់អាចជួយសម្រាលជីវភាពគាត់ខ្លះ ហេីយពួកយើងក៏អាចជួយគ្នាចូលលុយដេីម្បីអោយគាត់អាចទិញសំបុត្រយន្តហោះបានត្រឡប់ទៅផ្ទះវិញ🙏🙏🙏🙏 អ្នកទាំងអស់គ្នាអាចជួបគាត់ផ្ទាល់ គាត់នៅមុខវត្តបុទុមនៅម្តុំបន្ទប់ទឹក គាត់គេងលេីបង់ជិតបន្ទប់ទឹកហ្នឹងឯង😭😭😭»។
បន្ថែមពីនោះ អ្នកដែលបានជួបគាត់ និងផ្តល់ព័ត៌មានពីជនជាតិជប៉ុនរូបនេះ បានបង្ហើបបកស្រាយបន្ថែមច្បាស់ថា ជនជាតិជប៉ុនមួយរូបនេះមានឈ្មោះ Gen Kubota ស្រុកកំណើតនៅខេត្ត Fukuoka ។ គាត់មកខ្មែរតាំងពីខែ៣ឆ្នាំមុន តាមការរៀបរាប់ គឺថាគាត់ត្រូវគេលួចកាបូបលុយ និងប៉ាស្ព័រគាត់អស់ ហេីយនៅជប៉ុនគាត់មានសាច់ញាតិតែម្នាក់ទេគឺប្អូនប្រុសគាត់ ហេីយគាត់ថាប្អូនប្រុសគាត់ក្រគ្មានលទ្ធភាពទិញសំបុត្រយន្តហោះអោយគាត់រឺក៏អាចជួយគាត់បានទេ។
គាត់ធ្លាប់ទៅទូតជប៉ុន ១០ដងជាងដែរ ប៉ុន្តែខាងទូតបានត្រឹមតែធ្វើជាលិខិតបញ្ជាក់អត្តសញ្ញាណអោយគាត់ទេ ហើយបេីគាត់ចង់ត្រឡប់ទៅជប៉ុនវិញគាត់ត្រូវទិញសំបុត្រយន្តហោះខ្លួនឯង (បានតេទៅទូតជប៉ុនបញ្ជាក់ដែរ និងសួរទូតជប៉ុនពីឈ្មោះរបស់គាត់ ប៉ុន្តែចំលើយគឺដូចគ្នានិងអ្វីដែលគាត់បានប្រាប់)។
សូមបញ្ជាក់ថា ការផុសរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ គឺគ្រាន់តែចង់ចែករំលែកដល់អ្នកដែលចង់ជួយគាត់ មិនថាជារបស់ប្រេីប្រាស់ ថ្នាំសង្កូវ រឺម្ហូបអាហារ អ្នកទាំងអស់គ្នាអាចទាក់ទងទៅគាត់ផ្ទាល់ តាមលេខទូរស័ព្ ទរឺអាចទៅកន្លែងដែលគាត់គេគឺនៅសួនមុខវត្តបុទុមជិតបង្គន់សាធារណៈ ដោយការជួយគ្មានការបង្ខិតបង្ខំ ជួយទៅតាមលទ្ធភាពលោកអ្នកប៉ុណ្ណោះ៕