Man Utd ​ត្រូវ​ជួប​ក្រុម​ខ្លាំង​ធ្លាប់​ស៊ី​គេ ៩-០ ​ដូច​គ្នា​នៅ FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ

ការ​ប្រកួត FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ​នឹង​ឈាន​ចូល​មក​ដល់​នៅ​កំឡុង​ថ្ងៃ​ទី ២០/២១ មិនា ឆ្នាំ ២០២១ ខាង​មុខ ក្រោយ​ពី​បាន​ជម្រុះ​ចម្រាញ់​ក្រុម​ជា​ច្រើន​កាល​ពី​វគ្គ​មុន​ជុំ​ទី ៥ ឬ​វគ្គ ១៦ ក្រុម។

Skysports Edinson Cavani Youri Tielemans_5269334

ការ​ចាប់ឆ្នោត​ក៏​បាន​បង្ហាញ​ជា​លទ្ធផល​មក​ហើយ ដោយ​យើង​ឃើញ​ថា Man Utd ដែល​បាន​យក​ឈ្នះ West Ham នៅ​ជុំ​ទី ៥ សម្រេច​ឲ្យ​ជួប Leicester City។ ពួក​គេ​ជា​ក្រុម​មាន​កំណត់ត្រា​ធ្លាប់​យក​ឈ្នះ ៩-០ ដូច​គ្នា​នៅ Premier League ដោយ United ឈ្នះ Southampton នៅ​ឆ្នាំ ២០២១ ហើយ Leicester ឈ្នះ Southampton ដដែល​នៅ​ឆ្នាំ ២០១៩។

ខាង​ក្រោម​យើង​បង្ហាញ​លទ្ធផល​ចាប់ឆ្នោត​ក្រុម​ទាំង ៨ FA Cup៖​

NINTCHDBPICT000635347668

GettyImages 1230498637 6451

Everton v Manchester City

Bournemouth v Southampton

Leicester City v Manchester United

Chelsea v Sheffield United