ថ្មីៗនេះគម្រោងសាងសង់ខ្លោងទ្វារវត្តអារាមមួយ កំពុងតែល្បីល្បាញជាខ្លាំងនៅលើបណ្តាញសង្គមថាមានភាពប្លែកថ្មីបង្កប់នូវការច្នៃប្រតិដ្ឋខ្ពស់ លំនាំតាមរចនាបថដើម បាយ័ន ធ្វើឱ្យមានការកោតសរសើរជាខ្លាំង។
យ៉ាងណាមិញ សម្រាប់ម្ចាស់គំនូរគម្រោងនេះ បានឱ្យដឹងថា គ្រប់ផ្នែកទាំងអស់គឺជាការធ្វើថ្មី សំរាប់សម័យកាលបច្ចុប្បន្នទៅតាមការចង់បានរបស់ព្រះសង្ឃ ដែលមិនមែនជាការចំលងតាមរចនាដើមទាំងស្រុងនោះទេ ។ មិនថាស្ថាប្យកម្ម ឬ រចនាបថ ប្រាសាទទេ គឺប្រែប្រួលតាម សម័យកាល និង ការច្នៃប្រឌិតរបស់ស្ថាបត្យករ ឬ វិចិត្រករ នាសម័យកាលនេះ ។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក Khmer Molding បានបង្ហោះរូបភាពគម្រោងនេះ ដោយបានរៀបរាប់ថា៖ « គម្រោងខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស
រចនាបថ បាយ័ន
សិក្សាគម្រោង: អុន សុវណ្ណ (ស្ថាបត្យករ ) , សាន សារិទ្ធ ( វិចិត្រករ )
អាចផ្ញើរសារទៅកាន់ ឬ Follow https://www.facebook.com/khmer.molding
ឬទំនាក់ទំនង 093 27 25 77 / 088 79 79 712 »។
គួរោ្យដឹងផងដែរថា ដ្បិតតែគម្រោងនេះត្រូវបានទទួលមតិរិះគន់ និងកោតសរសើរច្រើនក្តី យើងមិនទាន់ដឹងថាគំនិតច្នៃប្រតិដ្ឋថ្មីនៃខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស ក្នុងខណ្ឌឫស្សីកែវ អាចនឹងចាប់ផ្តើមសាងសង់ និងរួចរាល់នៅពេលណានោះទេ មានតែរង់ចាំតាមដានបន្តទាំងអស់គ្នាប៉ុណ្ណោះ៕
រូបភាព៖ Khmer Molding