របៀបរបបនៃការវិភាគនៅស្ថានការណ៍ណាមួយ ក៏អាចសបង្ហាញពីអត្តចរិតរបស់មនុស្សម្នាក់ៗបានដែរ។ តាមរយៈរូបភាពនេះ យើងមានមនុស្សស្រី ៤ នាក់កំពុងអង្គុយក្នុងបារ តែភាពខុសគ្នារបស់ពួកនាងគឺត្រង់បែបបទនៃការអង្គុយ ចូរអ្នកធ្វើការជ្រើសរើសមួយ នោះអាចបង្ហាញពីអ្វីដែលជាអាទិភាពក្នុងជីវិតរបស់អ្នក៖
នារីទី ១
បើអ្នកជ្រើសរើសនារីទី ១ នោះមានន័យថា អ្នកគិតអំពីខ្លួនឯងជាងគិតអំពីនរណាទាំងអស់ អ្នកជាមនុស្សពោរពេញដោយទំនុកចិត្ត រហូតដល់ពេលខ្លះអារម្មណ៍មួយនេះបានរុញច្រានឲ្យអ្នកបែរជាមានអារម្មណ៍ឆាប់មួម៉ៅទៅលើខ្លួនឯង។ ប៉ុន្តែអ្នកដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន ពីផែនការណ៍ជីវិតរបស់អ្នក ហើយអ្នកបាននឹងកំពុងព្យាយាមតាមចាប់វា។ ជាទូទៅប្រសិនអ្នកមានអារម្មណ៍ល្អជាមួយនរណាម្នាក់ហើយ មិនថាក្នុងទំនាក់ទំនងអ្វីក៏ដោយ នោះអ្នករមែងក្លាយជាដៃគូដ៏ល្អមួយដែលមនុស្សទូទៅចង់បាន។
នារីទី ២
ប្រសិនអ្នកគិតថាជានារីទី ២ នោះអ្នកឲ្យតម្លៃខ្ពស់ទៅលើអារម្មណ៍ខាងក្នុងរបស់អ្នក គ្រប់យ៉ាងអ្នកមិនសូវមើលតាមរយៈការបង្ហាញឬទង្វើនោះទេ ពោលគឺប្រើប្រាស់ការគិតខ្ពស់។ អ្នកអាចជាអ្នកណែនាំនិងផ្តល់យោបល់ដ៏ល្អម្នាក់ ដែលអាចជួយរំងាប់ផ្លូវអារម្មណ៍ទាំងខ្លួនឯងនិងអ្នកដទៃបាន។ ប៉ុន្តែពេលខ្លះអ្នកចូលចិត្តបើកឱកាសឲ្យអ្នកដទៃនិយាយ ហើយមិនប្រកែកនោះទេ បើដឹងគេនោះកំពុងនិយាយខុសក៏ដោយ។
នារីទី ៣
អ្នកឲ្យអាទិភាពទៅលើទង្វើឬសកម្មភាពដែលអ្នកបានធ្វើទៅកាន់អ្នកដទៃ ជាទូទៅអ្នករមែងចង់គ្រប់គ្រងអ្នករាល់គ្នា ហើយគ្រប់គ្រងការគិតរបស់អ្នកដទៃ។ ប៉ុន្តែចំណុចនេះវាពិបាកនឹងកើតឡើងខ្លាំងណាស់ រហូតដល់ពេលខ្លះអ្នកសម្រេចមិនបាន បែរជាមានអារម្មណ៍ស្រ្តេសនិងខឹងសម្បាគេទៅវិញ។
នារីទី ៤
អ្នកឲ្យអាទិភាពទៅលើយោបល់និងការគិតរបស់អ្នក ព្រោះជាការពិតអ្នកជាមនុស្សដែលប្រាកដប្រជាលើការសម្រេចចិត្តណាមួយខ្លាំងណាស់ ហើយបើគិតអ្វីប៉ងអ្វីហើយមិនងាយផ្លាស់ប្តូរនោះទេ។ អ្វីដែលជាបញ្ហាគឺត្រង់ថាអ្នកមិនរៀនបើកចិត្តទទួលយកអ្វីដែលថ្មី នាំឲ្យពេលខ្លះអ្នកត្រូវរស់នៅតែជាមួយជីវិតដដែលៗ ហើយមិនចាប់យកឱកាសថ្មីដែលអាចល្អជាងនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក