ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ! អាការៈ​ ២ នេះ​បង្ហាញ​ថា​អ្នក​ជិត​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ហើយ

ជា​ទូទៅ​យើង​តែងតែ​គិត​ថា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល រមែង​កើត​ឡើង​ភ្លាមៗ​ដោយ​ឯកឯង ប៉ុន្តែ​ការ​ពិត​ទៅ​ជំងឺ​នេះ​វា​បាន​បញ្ជូន​រោគ​សញ្ញា ដែល​ចេញ​ជា​អាការៈ​មួយ​ចំនួន​មក​ហើយ តែ​ខ្លួន​យើង​ផ្ទាល់​ពុំ​បាន​ចាប់​អារម្មណ៍​ឬ​កត់​សម្គាល់។

Unnamed

ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​ជំងឺ​ប៉ះពាល់​ដល់​អាយុ​ជីវិត​មួយ​នេះ​ទាន់ ​អ្នក​ជំនាញ​បាន​ណែនាំ​នៅ​អាការៈ ២ ប្រភេទ​ដែល​អ្នក​គួរ​ឲ្យ​តែ​ដឹង ហើយ​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ៖

១) ការ​ផ្លាស់ប្តូរ Ischemia

Dot Quy 0113

រោគ​សញ្ញា​ដំបូង​បង្អស់​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គឺ​ការ​ផ្លាស់ប្តូរ Ischemia ដែល​វា​ជា​ការ​រំខាន​ដោយសារ​ការ​ផ្គត់ផ្គង់​ឈាម​ដល់​ខួរក្បាល​មិន​គ្រប់គ្រាន់។ រោគ​សញ្ញា​នេះ​នឹង​លេចឡើង​ដែល​ធ្វើ​ឲ្យ​ជំងឺ​មាន​អារម្មណ៍​ថា​ឈឺក្បាល វិល​មុខ ស្ពឹក​ដៃ​ស្ពឹក​ជើង ពិបាក​និយាយ ពិបាក​ដើរ និង​ពេល​ខ្លះ​រឹង​មាត់។ បន្ទាប់​មក​រាងកាយ​របស់​អ្នក​ក៏​ជាសះស្បើយ​មក​សភាព​ធម្មតា​វិញ​នៅ​រយៈ​ពេល ២៤ ម៉ោង​ឬ​អាច​លឿន​ជាង​នេះ។ បើ​ឧស្សាហ៍​កើត​សភាព​បែប​នេះ កុំ​យល់​ច្រឡំ​ឲ្យ​សោះ​ថា​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម។

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ៧ ភាគរយ​នៃ​អ្នក​ជំងឺ​ដែល​មាន​ការ​ផ្លាស់ប្តូរ Ischemic គឺ​នឹង​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​ឡើង​ក្នុង​រយៈ​ពេល ១ សប្តាហ៍​បន្ទាប់ ហើយ ១៤ ភាគរយ​ផ្សេង​ទៀត​អាច​កើត​ឡើង​នៅ​កំឡុង​រយៈ​ពេល ៣ ខែ។

២) ជំងឺ​លើស​ឈាម

4 0113

បើ​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់ ជាង​សម្ពាធ​ឈាម​មនុស្ស​ធម្មតា នោះ​សុខភាព​របស់​អ្នក​កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង​ហើយ។ អ្នក​ជំងឺ​នឹង​បង្ហាញ​អាការៈ ឈឺ​ទ្រូង ដង្ហើម​ខ្លី ឈឺ​ខ្នង ខ្សោយ​ស្មារតី ព្រិល​ភ្នែក ​និង​ក្អួត​ចង្អោរ​ជា​ដើម។ នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​ជំងឺ​ដាច់​សរសៃឈាម​កៀក​ចូលល​មក​ដល់​ហើយ ដែល​អ្នក​ជំងឺ​ត្រូវ​តែ​ដឹក​ទៅ​សង្រ្គោះ​បន្ទាន់​ក្នុង​រយៈ​ពេល ១-២ ម៉ោង មិន​ដូច្នោះ​ទេ​ហានិភ័យ​នៃ​ការ​បាត់បង់​ជីវិត​គឺ​មាន​ខ្ពស់​ខ្លាំង​ណាស់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក