ដំណើរកម្សាន្តទៅលេងខេត្តសៀមរាប អ្នកប្រាកដជាចង់ភ្លក់រសជាតិម្ហូបអាហារប្រចាំខេត្តវប្បធម៌នេះតែម្តង ដោយឱ្យតែនិយាយដល់ខេត្តសៀមរាប និងប្រាសាទអង្គរវត្ត អ្នកប្រហែលជានឹកឃើញដល់អាហារបែបជនបទ ត្រីអាំង ស្វាយជ្រក់ នំបញ្ចុក ទឹកគ្រឿង ប្រហុកដុត និងម្ហូបអាហារឆ្ងាញ់ៗជាច្រើនតែម្តង។
តែសម្រាប់ពេលនេះ យើងខ្ញុំសូមណែនាំ អាហារមួយកន្លែងដែលកំពុងតែពេញនិយមខ្លាំងនៅក្បែរអង្គរវត្តខេត្តសៀមរាប នោះគឺ ហាង « ប្រហុក(ល្បីប្រហុកជ្រុញអាំង) » ដែលអ្នកសៀមរាប និងអ្នកដែលមកលេងកម្សាន្តនៅសៀមរាបអង្គរដែលមកលេងកម្សាន្តមិនអាចមើលរំឡងបានតែម្តង។
« ប្រហុក(ល្បីប្រហុកជ្រុញអាំង) » មានម្ហូបបែបខ្មែរ ស្រុកស្រែចំការឆ្ងាញ់ៗជាច្រើនមុខសុទ្ធតែមានឱជារស ពិសេសគឺមុខម្ហូបប្រហុកអាំង ប្រហុកអាំងលើជ្រុញ តែម្តង ដោយមុខម្ហូបគឺមានតម្លៃសមរម្យ រួមជាមួយបរិយាកាសបែបធម្មជាតិត្រជាក់ៗស្រស់ស្រាយបាញ់ឆ្ងាញ់ទៀតផង។
គួរឱ្យដឹងផងដែរថា អាហារដ្ឋាន : ប្រហុក(ល្បីប្រហុកជ្រុញអាំង) មានទីតាំងស្ថិតនៅ កែងខាងត្បូង ប្រាសាទអង្គរតូច ម្តុំលក់បាញ់ឆែវ៕
អត្ថបទ៖ ក្នុងស្រុក
Credit រូបភាព៖ តោះដេីរលេង