តើអ្នកចំណូលលាបថ្នាំក្រចកពណ៌អ្វី ជ្រើសរើសមួយអាចបង្ហាញនិស្ស័យពីកំណើតរបស់អ្នកបាន

បច្ចុប្បន្ននេះលាបថ្នាំក្រចកបានក្លាយទៅជាចំណែកមួយដ៏សំខាន់ក្នុងការជួយលើកកម្រិតសោភ័ណភាពម្រាមដៃរបស់ ស្ត្រី ។ ព្រោះហាងកែសម្ផស្សលេចវត្តមានស្លេកស្កះស្ទើរតែគ្រប់ទីកន្លែង សូម្បីតែក្នុងហាងតូចតាចក៏មានកូនតុទទួលបម្រើសេវានេះផងដែរ ។ ក្រៅពីរឿងសោភ័ណភាពហើយនោះពណ៌ថ្នាំក្រចក ដែលអ្នកជ្រើសរើសលាបក៏បង្ហាញពីអត្តចរិតបានផងដែរ ។ ប្រសិនបើអ្នកចង់ជ្រាបច្បាស់ថាពណ៌ដែលអ្នកជ្រើសរើសទុកជាទីសំណព្វចិត្តមានអត្ថន័យបែបណានោះសូមអាន ការទស្សន៍ទាយដូចខាងក្រោមនេះ

ពណ៌ស៊ីជម្ពូ

1

អាចបង្ហាញថា ជាស្រ្តីមានសមត្ថភាពពូកែមានការតាំងចិត្ត ម៉ឺងម៉ាត់ល្អមានភាពព្យាយាមនិងអត់ធន់ យ៉ាងប្រសើរ ។ ជាមនុស្សដែលមានបំណងផ្តោតធ្វើអ្វី ដោយតែងតែព្យាយាមធ្វើវារហូតដល់ចប់ចុងចប់ដើម ទោះបីជាត្រូវ ពុះពារឧបសគ្គយ៉ាងណាក៏ដោយចុះ មនុស្សនេះមិនចេះរាថយ សូម្បីមួយជំហាន ។ ជាមនុស្សមានចិត្តមេត្តាសន្តោសប្រណី ចិត្តល្អចេះជួយសង្គ្រោះមនុស្សដូចគ្នាទើបក្លាយទៅជាមនុស្សសំណព្វចិត្តក្នុងចំណោមមិត្តភ័ក្ដិ ។ ក៏ប៉ុន្តែតោងចាំទុកថាចិត្តល្អ របស់អ្នកប្រយ័ត្ននាំទុក្ខមកឱ្យខ្លួនឯងវិញនៅថ្ងៃក្រោយ ។

ពណ៌ក្រហម

2

ជាសុភាពស្រ្តីមានអារម្មណ៍រីករាយស្រស់ថ្លាមិនចេះស្គាល់ អ្វីដែលហៅថា កើតទុក្ខនិងហ៊ានធ្វើអ្វីដែលអូសទាញ ។ លក្ខណៈពិសេសរបស់ស្ត្រីរូបនេះ គឺហ៊ានស៊ីហ៊ានសងដែលភាគច្រើនគេចាត់ទុកថា ជាស្ត្រីមានអារម្មណ៍ផ្លូវភេទខ្ពស់ ។ ជាមនុស្សមិនចេះនៅស្ងៀមមួយកន្លែងនិងចិត្តល្អចេះជួយសង្គ្រោះអ្នកជិតខាងព្រោះជាមនុស្សមានទឹកចិត្ត ។ ក៏ប៉ុន្តែចំណុចដែលមិនសូវល្អនោះ គឺភាគច្រើនៗធ្វើអ្វីៗទៅតាមទំនើងចិត្តដែលខ្លួនឯងនឹកចង់ ។ តែសម្រាប់រឿង ស្នេហាវិញ បីដាក់ចិត្តស្រលាញ់នរណា ហើយរមែងស្មោះអស់ពីដួងចិត្ត ។

ពណ៌ផ្ទៃមេឃ

3

ជាសុភាពស្រ្តីមានចិត្តទន់ភ្លន់មានការស្រមើស្រមៃជ្រាលជ្រៅហើយក៏ជាមនុស្សរ៉ូមេនទិកម្នាក់មិនអន់ ប៉ុន្មានដែរ ។ ក៏ប៉ុន្តែចំណុចអាក្រក់របស់ស្ត្រីម្នាក់នេះ គឺមិនសូវមានទំនុកចិត្តចំពោះខ្លួនឯងព្រោះធ្វើអ្វីមួយ រមែងយឺតយ៉ាវនិង ស្ទាក់ស្ទើរជាពិសេសរឿងសម្រេចចិត្ត ។ ជាមនុស្សសម្បូរមិត្តភ័ក្ដិច្រើនហើយក្រែងចិត្តអ្នកដទៃ សូម្បីតែរឿងកំប៉ិកកំប៉ុកក៏មិនហ៊ានសម្រេចចិត្តភ្លាមៗដែរ ។

ពណ៌ស្វាយ

4

អាចពោលបានយ៉ាងរហ័សថា ជាសុភាពស្រ្តីម្នាក់មានអារម្មណ៍ស្រាលជាងសំឡីប៉ះខ្យល់បន្តិចនឹង បើងភ្លាមមួយរំពេច ។ ក៏ប៉ុន្តែលក្ខណៈពិសេសរបស់នាង គឺជាមនុស្សសម្បូរទៅដោយមន្តស្នេហ៍។ ក្រៅពីនោះក៏ជាស្ត្រីមានភាពម៉ឺងម៉ាត់និងការជឿជាក់លើខ្លួនឯងខ្ពស់បំផុតទៀតផង ។ ទោះបីជាមនុស្សមានចរិតឆេវឆាវបន្តិចមែនតែក៏មានអំណោយពីធម្មជាតិ ខ្លះគួរឱ្យទាក់ទាញផងដែរ ។ បើនិយាយពីរឿងស្នេហា គឺសម្បូរទៅដោយបុរសតាមសុំស្នេហាមិនដាច់ ហើយធ្វើឱ្យស្ត្រីខ្លះក្របួចមាត់លួច ច្រណែនទៀតផង ។

ពណ៌ទឹកក្រូច

5

សូមសរសើរព្រោះនារីដែលមានភាពទទួលខុសត្រូវខ្ពស់ប្រសិនបើនាងហាមាត់ទទួលយកអ្វីមួយ ហើយនោះស្ត្រីម្នាក់នេះរមែងធ្វើឱ្យដល់ ទីបំផុត ។ ជាមនុស្សមានគោលដៅច្បាស់លាស់នៅក្នុងឆាកជីវិតហើយក៏ជាអ្នកតស៊ូ ក្រាញននៀលជាមួយឆាកជីវិតយ៉ាងស្វិតស្វាញទៀតផង ។ តែគួរឱ្យសោកស្តាយព្រោះពេលខ្លះនាងឆាប់ជឿពាក្យសម្តីអ្នកដទៃពេក នេះក៏អាចជាចំណុចមិនល្អមួយដែរ ដែលគួរពិចារណាឱ្យបានម៉ត់ចត់បន្តិច ហើយបើដាក់ចិត្តជឿទៅលើនរណាម្នាក់ហើយនោះរមែងជឿបាក់ចិត្តដកមិនរួចនោះឡើយ ។

ពណ៌លឿង

6

ភាគច្រើនសុភាពនារីម្នាក់នេះជាមនុស្សត្រចៀកស ប្រសិនបើនរណាមានបំណងចង់បោកប្រាស់ នាងនោះគឺងាយដូចគេបកចេក ។ ក៏ប៉ុន្តែនាងមនុស្សមានចិត្តម៉ឺងម៉ាត់ហ៊ានប្រឈមមុខជាមួយបញ្ហាដែលចូលមក ព្រោះ មានអំណោយពីធម្មជាតិនូវភាពជាមេដឹកនាំនៅក្នុងខ្លួននិងភាពមានភាពរ៉ូមេនទិកទៀតផង ៕