ជ្រើសរើស​រូបភាព​មួយ ដើម្បី​បង្ហាញ​ពី​ចំណុច​អ្វី​ដែល​អ្នក​ដទៃ​កំពុង​គិត​មក​លើ​អ្នក

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ អាច​ជួយ​ឲ្យ​អ្នក​កាន់​តែ​យល់​ច្បាស់​អំពី​អ្វី​ដែល​អ្នក​ដទៃ​មើល​ឃើញ​និង​គិត​មក​លើ​អ្នក ហើយ​ក៏​រឿង​ដែល​អ្នក​អាច​យល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ផង​ដែរ។

រូបភាព​ទី ១

1

អ្នក​គឺ​ជា​មនុស្ស​ដែល​ចេះ​បត់បែន​តាម​កាលៈទេសៈ ហើយ​ចំណុច​ខ្លាំង​របស់​អ្នក​គឺ​ជា "ភាព​ស្មោះត្រង់"។ អ្នក​ចេះ​អភ័យទោស​និង​បំភ្លេច​នូវ​កំហុស​របស់​មនុស្ស​ជុំវិញ​ខ្លួន ប៉ុន្តែ​លើកលែង​តែ​សម្រាប់​ទង្វើ​ដែល​មិនមែន​ជា​ការ​កុហក​ឬ​ការ​លាក់​ពុត​តែ​ប៉ុណ្ណោះ។

យ៉ាងណាមិញ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក ខ្លះ​គេ​បាន​គិត​ថា អ្នក​ជា​មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ជ្រុល តែ​ជាក់ស្តែង​អ្នក​មិន​មែន​ដូច្នោះ​ទេ។ ក៏​មាន​មតិ​ខ្លះ​ទៀត​គិត​ថា​អ្នក​ជា​មនុស្ស​ចចេស​រឹងរូស តែ​ការ​ពិត​វា​គ្រាន់​ជា​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ។ អ្នក​ក៏​ត្រូវ​បាន​គេ​កោតសរសើរ​អំពី​សមត្ថភាព​ក្នុង​ការ​ក្លាយ​ជា​មិត្ត​ពិត​ប្រាកដ​ជាមួយ​នឹង​នរណា​ម្នាក់ ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​ភាព​ស្មោះត្រង់​នោះ​ផ្ទាល់​តែ​ម្តង។

រូបភាព​ទី ២

2

អ្នក​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​នូវ​ចំណុច​ល្អ​របស់​អ្នក តាម​រយៈ​ភាព​ស្ងប់ស្ងាត់ ឆ្លាតវៃ និង​កក់ក្ដៅ នៅ​ពេល​ដែល​ពួក​គេ​មាន​ទំនាក់ទំនង​ឬ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក។ ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​កោត​សរសើរ​អំពី​ភាព​សាមញ្ញ​របស់​អ្នក ហើយ​ពេល​នៅ​ជាមួយ​អ្នក​តែងតែ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព។

រូបភាព​ទី ៣

3

អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ជា​អ្នក​ដឹកនាំ និង​រហ័ស​ក្នុង​ការ​រក​វិធី​ដោះស្រាយ​នៅ​ស្ថានភាព​លំបាក​នានា។ អ្នក​មិន​ខ្លាច​ការ​សាកល្បង​ថ្មី​នោះ​ទេ ហើយ​គឺ​ជា​មនុស្ស​ដែល​ពូកែ​ខាង​ប្រាស្រ័យ​ទាក់ទង ទាំង​នេះ​ហើយ​ជា​ចំណុច​ដែល​អ្នក​ដទៃ​គេ​ចាប់​អារម្មណ៍​មក​លើ​អ្នក។ ប៉ុន្តែ​ក្នុង​ក្រសែ​ភ្នែក​អ្នក​ខ្លះ មើល​មក​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​ពូកែ​អួត តែ​ធាតុ​ពិត​ពុំ​ដូច្នោះ​ទេ អ្នក​គ្រាន់​តែ​ជា​មនុស្ស​ដែល​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្លួន​ឯង​បាន​សម្រេច​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​តែ​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ​ប្រែ​សម្រួល៖ ក្នុង​ស្រុក