ស្លាប​បក្សី​មួយ​ដែល​អ្នក​រើស អាច​ទម្លាយ​ចំៗ​នូវ​ចំណុចខ្លាំងពីកំណើតរបស់អ្នក

សត្វ​បក្សី​អាច​មាន​សមត្ថភាព​ហោះ​ហើរ​ទៅ​បាន ក៏​ដោយសារ​ស្លាប​ដ៏​ស្រាល​និង​ទន់​របស់​វា។ ធៀប​នឹង​ដំណើរ​ជីវិត​វា​ប្រៀប​បាន​ជា​គ្រឿង​បំភ្លឺ​ដួងចិត្ត​របស់​យើង​អ៊ីចឹង​ដែរ។

តាម​រយៈ​ការ​តេស្ត​មួយ​នេះ អ្នក​គ្រាន់​តែ​ធ្វើ​ការ​ជ្រើសរើស​នៅ​ស្លាប​បក្សី​មួយ ហើយ​យើង​អាច​ទស្សន៍ទាយ​ដឹង​អំពី​ចរិត​លក្ខណៈ​របស់​អ្នក​ដែល​បាន​លាក់​ទុក​បាន៖

ស្លាប​បក្សី​ទី ១

1

អ្នក​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​សាមញ្ញ​និង​ការ​រស់នៅ​បែប​សាមញ្ញ ជា​ជាង​ការ​ចង់​បាន​អ្វី​ទាំង​អស់។ អ្នក​រមែង​ព្យាយាម​ទាញ​ខ្លួន​ឯង​​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ស្មុគស្មាញ​និង​ពិបាក​ចិត្ត ហើយ​អ្នក​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​និង​ការ​គិត​វិនិច្ឆ័យ​ដោយ​មើល​តាម​កាយវិការ​របស់​នរណា​ម្នាក់។ នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ អ្នក​គឺ​តែងតែ​ឈាន​ដល់​ចំណុច​ស្នូល​បាន​ឆាប់​រហ័ស ហើយ​អាច​ដោះស្រាយ​បញ្ហា​នោះ​ដោយ​ភាព​វាងវៃ។

ស្លាប​បក្សី​ទី ២

2

អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​នៅ​មួយ​កន្លែង ដោយ​ចូលចិត្ត​បម្រែបម្រួល​ថ្មី​ក្នុង​ជីវិត។ មិន​ថា​តែ​ការ​ហូប​ចុក ដំណើរ​កម្សាន្ត អ្នក​មិន​ចូលចិត្ត​ទៅ​កន្លែង​ដដែលៗ​ទេ ពោល​ចូលចិត្ត​ភ្លក់​រសជាតិ​ជីវិត​ថ្មី ហើយ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​វិញ​រៀងរាល់​ពីរ​បី​ឆ្នាំ​ម្តង​រមែង​មាន​ការ​ផ្លាស់ប្តូរ​ហើយ។ មនុស្ស​ប្រភេទ​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត ហើយ​តែងតែ​រវល់​នូវ​ការ​បង្កើត​ផែនការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ស្លាប​បក្ស​ទី ៣

3

អ្នក​ចង់​បាន​ជីវិត​ដែល​មាន​សម្បូរបែប​និង​មាន​ន័យ ហើយ​អ្នក​បាន​គូសវាស​វា​ដោយ​ខ្លួន​ឯង តាម​រយៈ​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន។ អ្នក​ដទៃ​គេ​ឲ្យ​តម្លៃ​និង​ស្រលាញ់​រាប់​អាន​អ្នក ភាគ​ច្រើន​ក៏​ដោយសារ​អ្នក​ជា​មនុស្ស​រមែង​នាំ​ភាព​រីករាយ​នូវ​រាល់​ទង្វើ​ដែល​បាន​ធ្វើ​ឬ​បង្ហាញ​ចេញ​មក។

ស្លាប​បក្សី​ទី ៤

4

ជា​មនុស្ស​ដែល​ចង់​បាន​ដំណើរ​ជីវិត​រលូន សន្តិភាព​ផ្លូវ​ចិត្ត និង​ចង់​បាន​នូវ​ពេលវេលា​ស្ងប់ស្ងាត់​ច្រើន​សម្រាប់​ខ្លួន​ឯង។ អ្នក​ក្រៅ​គេ​ឲ្យ​តម្លៃ​អ្នក​ដោយ​ផ្អែក​លើ​ភាព​ស្ថិតស្ថេរ​និង​ការ​ដែល​អាច​ទុក​ចិត្ត​បាន។

ស្លាប​បក្សី​ទី ៥

5

មនុស្ស​ប្រភេទ​ចុង​ក្រោយ​នេះ បើ​បាន​ចូលចិត្ត​ឬ​ស្រលាញ់​របស់​អ្វី​មួយ​ហើយ គឺ​ប្រើ​ទល់​អស់​ពី​ចិត្ត។ បើ​និយាយ​ក្នុង​ទំនាក់ទំនង​ស្នេហា ការងារ ការ​សិក្សា មនុស្ស​ប្រភេទ​នេះ​យក​ចិត្ត​ទុក​ដាក់​និង​ផ្តោត​សំខាន់​ខ្លាំង​ណាស់។ អ្នក​ក្រៅ​ឲ្យ​តម្លៃ​អ្នក លើ​ភាព​វាងវៃ​និង​យោបល់​ដ៏​ល្អ​របស់​អ្នក៕

ប្រភព៖ បរទេស | ​ប្រែ​សម្រួល៖ ក្នុង​ស្រុក